ស្ងាត់ៗ ដួង ម៉ានិច បង្ហាញផ្ទះវីឡាថ្មីយ៉ាងស្កឹមស្កៃ ក្នុងសម័យកូវីដ ១៩

ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីឃើញតារាសម្តែងរូបស្រស់ ដួង ម៉ានិច បានបង្អួតផ្ទះវីឡាថ្មីមួយ ស្របពេលតារាជាច្រើនត្អូញត្អែរពីការបាត់បង់ប្រាក់ចំណូលក្នុងរដូវកូវីដ ១៩ នេះ ដោយមានការសរសើរចំពោះសមិទ្ធផលថ្មីរបស់នាងយ៉ាងខ្លាំង ។

ជាមួយនឹងរូបថតពីរសន្លឹក ដួង ម៉ានិច បានបង្ហាញផ្ទះវីឡាថ្មីរួមនឹងសារខ្លីថា «ជំហ៊ានជោគជ័យថ្មី» ។ មានការអបអរសាទរចំពោះសមាជិកថ្មីដ៏ស្រស់ស្អាតរបស់ ដួង ម៉ានិច ពីសំណាក់មិត្តភក្តិនិងអ្នកគាំទ្រផងដែរ ។ គេចាំបានថាកន្លងមក ដួង ម៉ានិច មិនសូវបង្អួតពីភាពហ៊ឺហាប៉ុន្មានទេ តែស្ងាត់ៗនាងបង្ហាញមកឡើងកប់តែម្តង ។ ប៉ុន្មានឆ្នាំចុងក្រោយនេះគេសម្គាល់ឃើញថាជីវភាពរស់នៅរបស់ ដួង ម៉ានិច ហ៊ឹហា និង ប្រែប្រួលប្លែកស្ទើរមិនគួរឱ្យជឿ ។ ក្នុងនោះក៏មានការសរសើរពីការខិតខំរបស់តារារូបនេះដែលប្រឹងប្រែងរហូតឈានដល់ចំណុចខ្ពស់បែបនេះ

លនេះដែរ ដួង ម៉ានិច កំពុងមមាញឹកថតរឿងថ្មីរួមទាំងស្ប៉តពាណិជ្ជកម្មមួយចំនួនផងដែរ ។ អ្វីដែលចាប់អារម្មណ៍ចុងក្រោយនេះ ដួង ម៉ានិច បានធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗក្រោយពីនាងបានបង្ហាញរូបភាពល្អូកល្អិនជាមួយតារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ តែយ៉ាងណានេះគ្រាន់តែជារូបភាពសិល្បៈរបស់ពួកគេដើម្បីទាក់ទាញប្រជាប្រិយភាពប៉ុណ្ណោះ មិនមែនជាស្នេហាខុសវ័យនោះទេ ព្រោះ ថៃ អតិជាតិបុត្រ មានគូស្នេហ៍ហើយ

Related posts

Leave a Comment