ត្រៀមខ្លួនហើយឬនៅប្អូនៗ ! ក្រសួងនឹងប្រកាសកាលបរិច្ឆេទ ការបើកសាលារៀនឡើងវិញនៅសប្ដាហ៍នេះ…

ក្រោយពីការបិទសាលាមួយរយៈធំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ពេលនេះក្រសួងចាប់ផ្ដើមគិតគូរឡើងវិញចំពោះការបើកសាលាវិញហើយ។ ដោយក្នុងនោះការបើកដំណើរការត្រូវធ្វើឡើងជា៣ដំណាក់កាល ដោយដំណាក់កាលទី១ ក្រសួងនឹងប្រកាសនៅអំឡុងសប្ដាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់កាលពីថ្មីៗកន្លងទៅនេះ។ ការបើកសាលាទាំង៣ដំណាក់កាលនឹងត្រូវធ្វើឡើងដូចខាងក្រោមនេះ៖

ដំណាក់កាលទី១ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀនមានស្តង់ដាមធ្យមនិងដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា។ សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំយុវជននិងកីឡាបាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធជាពិសេសក្រសួងសុខាភិបាលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាពនិងកត្តាសង្គម-សេដ្ឋកិច្ច។

ចំណែកឯដំណាក់កាលទី២និងដំណាក់កាលទី៣ ចំណុះឲ្យដំណាក់កាលទី១។ ក្រសួងអប់រំយុវជននិងកីឡានឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ

Related posts

Leave a Comment