ឱក សុគន្ធកញ្ញា បារម្ភខ្លាចជួបរឿង ដូចអ្នកនាងគង់ សុជាតិ?

ឱក សុគន្ធកញ្ញា មិនទុកចិត្តតារាចម្រៀង និងពិធីការិនីមួយចំនួន ដែលស្និទ្ធនឹងស្វាមីរបស់នាង ឡើយ រហូតទាំងមិនឱ្យតារាទាំងនោះជួបប្តីដោយគ្មានរូបនាងនៅក្បែរទៅទៀត បើទោះជាពួកគេមានកិច្ចការបន្ទាន់ក៏ដោយ…។

តាមព័ត៌មានថា យ៉ាងហោចណាស់មានតារាចម្រៀងម្នាក់ និងពិធីការិនីចំនួន២រូបផ្សេងទៀត ជ្រកនៅហង្សមាស ដែលធ្លាប់លួចស្នេហ៍ស្វាមីឱក សុគន្ធកញ្ញា មុនពេលរៀបការជាមួយនាង ទើបធ្វើឱ្យតារាចម្រៀងជាប្អូនថ្លៃថៅកែហង្សមាស រូបនេះ មិនទុកចិត្តពួកគេឡើយ។

បុគ្គលិកនៅហង្សមាស បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា សុគន្ធកញ្ញា មិនបណ្តោយឱ្យតារាដែលធ្លាប់ស្និទ្ធស្នេហ៍ស្វាមីរបស់នាងទាំងនោះ ជួបនិយាយកិច្ចការអ្វីមួយជាមួយប្តីនាង ដោយគ្មាននាងនៅក្បែរកាយានោះទេ ព្រោះបើប្រហែសខ្លាចជួបរឿងដូចអ្នកនាងគង់ សុជាតិ។

ទោះជាយ៉ាងណា ប្រភពបានឱ្យដឹងថា តារាចម្រៀងនិងពិធីការិនីដែលឱ្យភ្នែកប្តីសុគន្ធកញ្ញា តាំងពីមុនចូលរោងការទាំងនោះ ពេលនេះពួកគេមានគូស្នេហ៍រៀងៗខ្លួនអស់ទៅហើយ ប៉ុន្តែសុគន្ធកញ្ញា នៅតែមិនទុកចិត្តដដែល។

ស្វាមីឱក សុគន្ធកញ្ញា ដែលជាប្អូនបង្កើតរបស់ថៅកែហង្សមាស គឺលោកអ៊ឹង សុខលី ពេលនេះមានតំណែងជាអ្នកគ្រប់គ្រងទូរទស្សន៍នៅហង្សមាស ត្រូវបានគេបង្ហើបថា លោកមានមន្តស្នេហ៍មិនធម្មតាឡើយ ព្រោះមាននារីៗជាច្រើនបានតោងស្នេហ៍ ក្នុងនោះមានតារាមិនក្រោម៧នាក់ទេ ធ្លាប់ត្រូវបានគេអះអាងថា ចង់ធ្វើប្រពន្ធលោក។

ទោះជាយ៉ាងណា ស្រីស្អាតទាំងឡាយនោះបានត្រឹមតែធ្វើជាតួរងប៉ុណ្ណោះ ខណៈដែលតួឯកពិតប្រាកដ គឺមានតែឱក សុគន្ធកញ្ញា ម្នាក់គត់ ដែលលោកសុខលី ជ្រើសធ្វើជាភរិយាតាមរយៈអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដែលធ្វើឱ្យតារាស្រីជាច្រើនដែលប្រជែងតំណែងចង់ធ្វើជាប្អូនថ្លៃថៅកែហង្សមាស បានត្រឹមខកចិត្

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល បើទោះជាធ្លាប់ល្បីថា មានស្រីស្នេហ៍ជាតារាល្បីៗកន្លងមកក៏ដោយ ប៉ុន្តែក្រោយរៀបការ លោកអ៊ឹង សុខលី បានបង្ហាញកាយវិការស្រលាញ់ថ្នាក់ថ្នមភរិយាសុគន្ធកញ្ញា ខ្លាំងណាស់ ក្រោយពេលពួកគេទទួលបានចំណងដៃកូនប្រុសម្នាក់ ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅឆលី ដែលសម្រាលកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

តារាចម្រៀងប្រុសស្រីជាច្រើននៅក្រុមហ៊ុនហង្សមាស បានគោរពសុគន្ធកញ្ញា ក្នុងឋានៈជាប្អូនថ្លៃថៅកែ និងប្រពន្ធរបស់អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ទើបពួកគេបានហៅថា “មេស្រីៗ”

ប៉ុន្តែទោះជាមានការគោរពយ៉ាងណា ក៏ឱក សុគន្ធកញ្ញា នៅតែស្ទាក់ស្ទើរក្នុងចិត្តចំពោះមិត្តភក្តិមួយចំនួនតូចរបស់នាងដែរ រហូតដល់នាងមិនអនុញ្ញាតឱ្យមានការពិភាក្សាគ្នាតែ២នាក់ទៀតផង។

ការធ្លាយរឿងសុគន្ធកញ្ញា ប្រុងប្រយ័ត្នចំពោះស្វាមីបែបនេះ បញ្ជាក់ថា តារាចម្រៀងកូន១ នាងកំពុងរស់នៅមានសេចក្តីសុខខ្លាំងបំផុត ដែលមិនអាចឱ្យអ្នកទី៣ម្នាក់ណាចូលមកជ្រៀតជ្រែករឿងស្នេហ៍របស់នាងឱ្យបណ្តាលទៅជាមានភាពរង្គោះរង្គើបានឡើយ

ឱក សុគន្ធកញ្ញា បានសម្រេចបំណងប្រាថ្នាស្ទើរគ្រប់យ៉ាងក្នុងជីវិត នៅឆ្នាំ២០២០នេះ ព្រោះមានស្វាមីនិងកូនប្រុសជាទីស្រលាញ់ និងរស់នៅផ្ទះវីឡាស្កឹមស្កៃ ហើយជិះរថយន្តទំនើបៗក្នុងឋានៈនាងជាតារាចម្រៀង និងជាប្អូនថ្លៃថៅកែហង្សមាស ហើយគេជឿថា ចំណងស្នេហ៍នេះនឹងរក្សាបានភាពយូរអង្វែងជាមិនខាន ព្រោះតែនាងនិងប្តី សុទ្ធតែជាអ្នកនៅក្នុងរង្វង់សិល្បៈដូចគ្

Related posts

Leave a Comment