លើកទី១ទៅដល់ ភ្នំខ្នងផ្សារភ្លែត! ខេមរៈ សេរីមន្ត ត្រូវព្រះសង្ឃមួយអង្គ សរសើរថា….

កំពង់ស្ពឺ៖ ថ្ងៃនេះតារាចម្រៀងល្បីមានឈ្មោះបោះសម្លេងនៅក្នុងប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្តបានឆ្លៀតពេលវេលាដ៏ មមាញឺកនៅក្នុងវិស័យសិល្បៈ មកលំហែកាយនៅលើរមនីយដ្ឋានភ្នំខ្នងផ្សារយ៉ាងរំភើយផងដែរ។

ដោយឡែកបើតាមការបង្ហោះសាររបស់គណនី ចៅអធិការ វត្តនទីទក្សិណ ហៅអង្គព្នាត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានភ្ជាប់ជាមួយនឹងរូបថតបីសន្លឹក ដែលព្រះតេជគុណបានថត ជាមួយតារាចម្រៀងប្រុសម្នាក់នេះដោយបានរៀបរាប់ថា៖

បង ខេមរៈ សិរីមន្ដ ថ្ងៃនេះឡើងមកភ្នំខ្នងផ្សារ តារាគំរូល្អ។

ក្រោយពីបានឃើញរូបថតប៉ុន្មានសន្លឹកដូច្នេះ អ្នកគាំទ្ររបស់លោក ខេមរៈ សិរីមន្ត ក៏បានសម្តែងពេញចិត្ តនឹងគាំទ្រទង្វើនៃ ការសំពះគោរពឱនលំទោនរបស់តារាប្រុសរូបនេះយ៉ាងខ្លាំង ទៅព្រះចៅអធិការ ដែលជាសាសនិកជនមួយអង្គផងដែរ៕

Related posts

Leave a Comment