ក្រោយពោះខ្ទាតធំ តូតា កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីទ្វេដង!

ពេលនេះដែរតារាសម្តែង តូតា កាន់តែមានសេចក្តីសុខក្រោយពីនាងបានក្លាយជាម្តាយរបស់គេ ។ ពោះកាន់តែខ្ទាតធំ តូតា នៅតែមានសម្រស់ស្រស់ស្អាតហើយជារឿយៗនាងកាន់តែបង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមី ឃើញហើយមិនសរសើរមិនបាន ។

ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញរូបភាពដ៏ស្រស់ស្អាតរបស់អ្នកម្តាយសម័យថ្មី តូតា បានបង្អួតសម្រស់នៅគីរីរម្យ រួមជាមួយនឹងរូបភាពស៊ីអារម្មណ៍ជាមួយស្វាមីលោក ប៉ុល វិបូ ដែលមានគ្រប់ស្ទីល ហាក់ដូចជាបង្ហាញពីភាពរីករាយក្រោយពីពួកគេបានក្លាយជាឪពុកម្តាយរបស់គេជាលើកដំបូង និង បានឃើញមុខកូននៅក្នុងពេលប៉ុន្មានខែខាងមុខនេះ ។ មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញ តូតា បង្ហាញពោះខ្ទាតធំបែបនេះក្រោយពីនាងរៀបការប្រមាណជាងបីខែប៉ុណ្ណោះ

ជាមួយនឹងការអបអរសាទរពីសំណាក់អ្នកគាំទ្រ ក៏មានការសួរនាំពីភេទកូនក្នុងផ្ទៃរបស់នាងតែ តូតា មិនបានបញ្ជាក់ឡើយ ។ ក្នុងនោះក៏មានការព្រលយថាពេលនេះ តូតា កំពុងពពោះប្រមាណជាង ៥ ខែ ហើយតែគេមិនទាន់ដឹងថាជាកូនស្រី ឬ ប្រុសទេ ព្រោះនាងចង់ទុក Surprise ។ គេមិនច្បាស់ថាក្រោយសម្រាលកូនដំបូងតារាសម្តែងរូបស្រស់ តូតា អាចនឹងចូលប្រឡូកក្នុងសិល្បៈវិញឬបែបណាឡើយ ខណៈពេលនេះនាង និង ស្វាមីមានជំនួញគ្រាក់ៗនៅក្នុងដៃជាច្រើន ដូចជាភោជនីយដ្ឋាននិង រីសតនៅខេត្តកំពត ជាដើម

Related posts

Leave a Comment