ចាក់ដោត! ចាន់​ឡាថា​ អំពើ​ល្អ ទង្វើ​ល្អ មិនដែល​សាបសូន្យ តែអ្នក​ខ្លះ​អត់​កាមេរ៉ា​ធ្វើ……

ភ្នំពេញ ​៖​ អតីត​បេក្ខភាព X Factor ​លៀង ចាន់​ឡា​ ទើបតែ​ជួប​ទុក្ខ​ធំ​ក្នុង​គ្រួសារ ដោយ​លោកយាយ​ទទួលមរណភាព​កាលពី​ពេល​ថ្មីៗ​នោះ ពេលនេះ បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ក្នុង​ចិត្ត​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​មនុស្ស​នៅ​ក្បែរ​ខ្លួន​តាម​ជាន់​ពន្លិច​នាង ​និង​អ្នក​ខ្លះ​ធ្វើ​បុណ្យ​តែ​មុខ​កាមេរ៉ា។

ចាន់​ឡា បាន​បង្ហោះ​រូបភាព​១​សន្លឹក​កាលពី​ម្សិលមិញ អមដោយ​ប្រយោគ​យ៉ាង​ចាក់​ដោត​ថា «​មិនទាន់​ចាស់​ទេ តែ​មនុស្ស​ ដែល​ខ្ញុំ​ជួប​សព្វថ្ងៃ អ្នកខ្លះ​ក៏​ល្អ​ជាមួយ​ខ្ញុំ​ពិតប្រាកដ អ្នកខ្លះ​ល្អ​ពីមុខ ព្រោះ​ពិស​ពីក្រោយ អ្នកខ្លះ​សុភាពបុរស​តែ​សុភាពបុរស​ក្លែងក្លាយ រាប់អាន​គ្នា​តែ​រាប់អាន​តែ​សំបក​ក្រៅ ខ្លះ​រាប់អាន​គ្នា​មួយ​ឆ្នាំ​ចង់​ដឹង​រឿង​ពេល​ឈ្លោះ​គ្នា​អាង​ហែក​យើង ទាញ​ទម្លាក់​យើង ខ្ញុំ​នឹង​ចងចាំ​ទុក​រាល់​ពាក្យ​សម្តី​ដែល​អ្នក​ថា បើ​ខ្ញុំ​ឡើង​ពេលណា អ្នក​នឹង​ទាញ​ទម្លាក់​ឲ្យ​ខ្ញុំ​ធ្លាក់ អរគុណ​ដែល​អោយ​ខ្ញុំ​ស្គាល់​គ្រប់​រសជាតិ»។

ក្រោយរៀបការ ស្រាប់តែនៅពេលថ្មីៗនេះ តារារូបនេះ មានដំណឹងល្អ មួយសម្រាប់ស្វាមីជាទីស្រឡាញ់ហើយ គឺ កំពុងតែពរពោះ តែគេនៅពុំទាន់ដឹងថាប៉ុន្មានខែ ហើយកូនប្រុស ឬស្រីនៅឡើយទេ។ក្រោយ​មក ចាន់​ឡា បាន​បង្ហោះ​សារ​បន្ត​ទៀត​ថា «​អំពើ​ល្អ ទង្វើ​ល្អ មិនដែល​សាបសូន្យ អ្នក​ខ្លះ​អត់​កាមេរ៉ា​ធ្វើបុណ្យ​អត់​កើត ខ្ញុំ​និយាយ​តែ​មនុស្ស​មួយចំនួន​ទេ​ អ្នក​ខ្លះ ក៏​ធ្វើ​ចេញពី​ចិត្ត​ចង់​អោយ​គ្រប់គ្នា​ចេះ​សាង​ល្អ ធ្វើ​ល្អ ខ្ញុំ​គាំទ្រ អ្នក​ខ្លះ​បើ​មិន​មាន​កាមេរ៉ា មិន​ចេះ​ធ្វើ​ទេ បើ​សរសេរ​ក៏​សរសេរ​លើក​ខ្លួនឯង​ដែរ អូ ភ្លេច​Copy»។

​តាមរយៈ​នេះ មាន​អ្នកគាំទ្រ​កញ្ញា ជាច្រើន បាន​ចូលរួម​បញ្ចេញមតិ​លើកទឹកចិត្ត​ឲ្យ​តស៊ូ រឹងមាំ​បន្តទៀត និង​កុំ​ខ្វល់​សម្ដី​ទាំងនោះ​។ ជាក់ស្ដែង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​ពិភព​ចែក រំលែក​» បាន​លើកទឹកចិត្ត​ដូច្នេះ​ថា «​ស៊ូៗ​ឡើង​ជិវិត​នរណា​ក៏​ជួប​បញ្ហា ងៃ​ណា​១​វា​និង​រួចផុត​ដោយ​ខ្លួនឯង​អ្វី​ដែរ​សំខាន់​ត្រូវមាន​ក្តីសង្ឃឹម រឹងមាំ​ឡើង ​នៅមាន​គ្រួសារ​យើង​ដែរ​ជា​កំលាំងចិត្ត​អោយ​យើង​ខំប្រឹងប្រែង​ឡើង (​រាល់ថ្ងៃ​បង​ក៏មាន​បញ្ហា​ច្រើន​ដែរ​ស្នេហា​+​គ្រួសារ +​លុយកាក​តែ​បង​មិនដែល​ភ្លេចខ្លួន​ថា​រឿង​គ្រប់យ៉ាង​និង​មាន​អ្នក​មកជួយ​ធ្វើ​ជំនួស​ទេ​​ស៊ូ​ឡើង​ជីវិត​យើង​ថិ​ត​លើ​កណ្តាប់ដៃ​យើង​»៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment