សំណាងមែន ស្រ្តីមា្នក់ឈឺពោះកើតកូនឡើងយន្តហោះ ទារក​ម្នាក់​កើត​លើ​យន្ត ទទួល​កាដូ​បាន​ជិះ​យន្តហោះ​ឥតគិតថ្លៃ​ពេញ​១​ជីវិត​ហ្មង​!

តាមប្រភពព័ត៌មានមួយឈ្មោះថា New Delhi Television Limited បានឲ្យដឹងថាមានហេតុការណ៏ដ៏គួឲ្យភ្ញាក់ផ្អើលមួយ ដោយក្រុមហ៊ុនអាកាសចរណ៏នៃយន្តហោះ Jet Airways បានផ្តល់ការដូពិសេសមួយនៅពេលកំពុងធ្វើដំណើរនៅលើអាកាស ដោយស្រ្តីម្នាកបានសម្រាលកូននៅលើយន្តហោះ។

ចំពោះទារកម្នាក់ដែលបានកើតនៅលើយន្តហោះ Jet Airwaysនេះបានប្រាប់ឲ្យដឹងថាទារកម្នាក់នេះនឹងត្រូវបានអនុញ្ញាតឲ្យជិះយន្តហោះដោយឥតគិតថ្លៃក្នុងរយៈពេលពេញមួយជីវិតតែម្តង របស់ក្រុមហ៊ុនអាកាសចរណ៏នៃយន្តហោះ Jet Airways មួយនេះផងដែរ។

ម្តាយរបស់ទារកនេះជាជនជាតិហ្វីលីពី តែពុំត្រូវបញ្ចេញឈ្មោះឡើយ ដោយនាងមិននឹងស្មានថាកូនរបស់នាងត្រូវបានសម្រាលនៅមុនថ្ងៃកំណត់នៅថ្ងៃនេះទេ ខណៈដែលយន្តហោះកំពុងតែហោះនៅលើអាកាសកម្ពស់ ៣៥០០០ ហ៊ឺវត។ ទារកម្នាក់នេះបានកើតនៅអាទិត្យមុននេះកាលពីពេលថ្មីនេះ ក្នុងយន្តហោះនេះដែលមានផ្ទុកអ្នកដំណើចំនួន១៦២នាក់ ដោយធ្វើដំណើរចេញពី Saudi Arabia ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ប៉ុន្តែដោយស្ថិតនៅក្នុងស្ថានភាពបែបនេះ យន្តហោះនេះត្រូវបានបញ្ជាឲ្យបែទិសចុះនៅទីក្រុង Mumbia វិញ ដើម្បីបញ្ជូនក្មេងនឹងម្តាយទៅកាន់មន្ទីពេទ្យនៅទីនោះ។

នៅក្នុងការសំរាលទារកនេះត្រូវបានបុគ្គលិកអាកាយាននិកនិងគិលានុបដ្ឋាយិកា រួមទាំងអ្នករួមដំណើរនៅក្នុងយន្តហោះទាំងអស់ជួយគ្នាសម្រាលទារកដែលមានសំណាងខាងលើនេះ ។ គួបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៏អន្តរជាតិ Jet Airwaysនេះ ត្រូវបានគេពេញនិយមជិះយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ដោយហោះហើទៅកាន់គោលដៅចំនួយ៦៥ នៅទូទាំងពិភពលោក។

សូមទស្សនារូមភាពខាងក្រោមនេះ

Related posts

Leave a Comment