អាយុគ្រាន់តែជាតួលេខ មាន សូនីតា លេងបញ្ចេញ…….

ភ្នំពេញ៖ ជាការពិតណាស់​ កញ្ញា មាន​ សូនីតា ជាតារាស្រីម្នាក់ដែលតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងអ្នកគាំទ្ររបស់នាងផ្ទាល់។ ជាពិសេស​មួយរយៈចុងក្រោយនេះ នាងចូលចិត្តបង្ហោះរូបភាព បង្អួតសម្រស់ជាមួយឈុតសម្លៀកបំពាក់ស៊ីវិល័យ បង្ហាញសាច់ខ្ចីជាដើម។

យ៉ាងណាមិញ ឆ្នាំនេះផ្ទាល់តារាស្រីរូបនេះ ឈានដល់វ័យ ៣០ឆ្នាំក៏ពិតមែន តែនាងនៅតែមានសម្រស់ស្រស់ស្អាតជាងវ័យ ហើយមើលទៅសម្រស់មិនចាញ់ក្មេងជំនាន់ក្រោយប៉ុន្មានឡើយ។ ក្នុងនោះដែរ យើងអាចនិយាយបានថា កញ្ញា មាន សូនីតា ជាតារាស្រីដែលពូកែតុបតែងខ្លួនបានយ៉ាងស្រស់សោភា គួរឲ្យទាក់ទាញ។

តួយ៉ាង វ័យកាន់តែទៅមុខ តែសម្រស់តារាស្រីរូបនេះ ហាក់បីដូចជាមិនទៅតាមវ័យសោះឡើយ ម្យ៉ាងវិញទៀត មុននេះបន្តិចនាងបានបង្ហោះរូបភាពមួយសន្លឹកយ៉ាងស៊ីអារម្មណ៍ទាំងព្រឹក ដោយតារាស្រីរូបនេះ បានថតរូបនៅលើវាលស្មៅ ក្រោមពន្លឺថ្ងៃ បង្ហាញអារម្មណ៍យ៉ាងស្រស់ស្រាយ។ ជាពិសេស នៅជុំវិញនាងមានបរិយាកាសយ៉ាងស្រស់បំព្រងធ្វើឲ្យរូបថ្មីមួយសន្លឹកនេះកាន់តែលេចធ្លោតែម្តង។

ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើនក្រោយពីឃើញបែបនេះ នាំគ្នាសរសើរមិនដាច់ពីមាត់ ពីរូបសម្រស់នាង ដែលមិនថាលេងស្ទីលថតរូបបែបណា ក៏មើលទៅទាក់ទាញដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment