អាណិត ខាត់ សុឃីម ឪពុកទើបទទួលមរណភាពថ្មីៗ ឥលូវម្តាយធ្លាក់ខ្លួនឈឺកំពុងដេកនៅមន្ទីពេទ្យ

ភ្នំពេញ ៖ ប្រិយមិត្តជាទីមេត្រីដូចដែលបងប្អូនបានជ្រាបច្បាស់ជាបានជ្រាបរួមមកហើយថាលោកអ៊ំ លាវ ខាត់ បានលាចាកលោកទៅក្នុងជន្មានយុ ៦៧ព្រះវស្សា ដោយរោគាពាធ នៅកាលពីព្រឹកថ្ងៃទី ២២ ខែមិថុនាឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

ហើយចំពោះការបាត់បង់លោកអ៊ំ បានធ្វើឲ្យក្រុមគ្រួសាររបស់អ្នកនាង ខាត់ សុឃីម មានទុក្ខជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះទេមហាជនជាច្រើនក៏មានការសោកស្តាយខ្លាំងដែរព្រោះបានបាត់បងសិល្បះជើងចាស់ខ្មែរដ៏ពូកែម្នាក់ ។

ទន្ទឹមនិងនេះដែរបន្ទាប់ពីបានបាត់បង់ឪពុករួចអ្នកនាង ខាត់ សុឃីម នៅសល់ម្តាយជាទីស្រលាញ់ម្នាក់ទៀតដែលជាម្លប់ដល់គ្រួសារត្រកូលខាត់ហើយនៅមុននេះបន្តិចអ្នកនាង ខាត់ សុឃីម បានបង្ហោះសារពិបាកចិត្តមួយនៅលើបណ្តាញសង្គមដោយរៀបរាប់ថា ៖ « ម៉ែខ្ញុំមិនអីទេ គាត់បានធូហើយ សូមពុកថែអោយម៉ែឆាប់ជាផងណាពុក » ។

យ៉ាងណាមិញបន្ទាប់ពីប្តីទទួលមរណភាពទៅឃើញថាអ៊ំស្រី គាត់ពិបាកចិត្តខ្លាំងណាស់ ទឹកមុខគាត់គ្រៀមស្រពោន ដោយសារតែឃើញដូច្នេះហើយទើបមហាជនជាច្រើនព្រួយបារម្ភពីសុខភាពរបស់អ៊ំស្រី និងផ្តាំឲ្យអ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារនៅក្បែអ៊ំស្រីឲ្យច្រើនដើម្បីកុំឲ្យគាត់មានអារម្មណ៍ថាឯកោព្រោះពេលនេះគាត់អត់មានប្តីនៅក្បែទៀតទេមានតែកូនចៅទេជាទីពឹងពេលដែលគាត់កាន់តែចាស់ជាងនេះ

Related posts

Leave a Comment