ចាន់ សុផានី មិន​កា ត់ផ្តាច់​មនោសញ្ចេតនា​កូន​ជាមួយ​អតីតស្វាមី​ ហ្សូ ណូ

បើទោះបីជា​ចំណង​ជា​ប្តី​ប្រពន្ធ​បាន​កា ត់ផ្តាច់​គ្នាច្រើន​ឆ្នាំ​ក៏ពិតមែន ប៉ុន្តែ​អ្នកនាង ប៉ែន សុ​ផានី ហាក់​មិនបាន​កា ត់ផ្តាច់​មនោសញ្ចេតនា​រវាង​កូន​និង​អតីត​ស្វាមី​គឺ​លោក ហ្សូ​ណូ នោះឡើយ​។​

បើទោះជា រឿងរ៉ាវ បែកបាក់​រវាង លោក​ហ្សូ​ណូ និង ចាន់ សុ​ផានី មានការ​ឃ្លាតឆ្ងាយ​បែបណា ក៏​មហាជន​នៅ តែ​តាមដាន​ជាប់​រហូត​។ ពេលនេះ នៅមាន​តម្រុយ​ថ្មីៗ​ខ្លះ ដែល​បាន ប៉ះ​មកលើ​អតីត​គូស្នេហ៍​១​គូ​នេះ​។ ស្របពេល លោក​ហ្សូ​ណូ ក៏​នៅតែ​ជា តារា​សិល្បៈ មហាជន គាំទ្រ ហើយ​ជោគជ័យ​ការងារ និង​ថែមទាំង​មាន​ហាង​ខោអាវ​មួយ យ៉ាង​ធំ​ក្បែរ​ផ្សារ​ទួល​ទំពូង​ផង​នោះ​។​

តារាចម្រៀង ហ្សូ​ណូ និង​អតីត​ពិធី​ការិនី ចាន់ សុ​ផានី គឺជា​ភរិយា ស្វាមី និង​គ្នា តែ ចំណងស្នេហា​មួយ​នេះ បាន​ចែកផ្លូវ​គ្នា​ដើរ​ជា ច្រើន​ឆ្នាំ​មកហើយ​។ ជាថ្មី​ម្តងទៀត មានការ​ទម្លាយ រឿងរ៉ាវ​ថ្មីៗ ដែល មានការ​ជជីក​សួរនាំ បញ្ហា ស្នេហា របស់​ពួកគេ ដែល​ក្លាយ ជា​រឿង​មួយ​ចាប់អារម្មណ៍​។​

អ្នកនាង ចាន់ សុ​ផានី បាន​លើកឡើងថា អតីត​ឪពុក កូនស្រី របស់​នាង មិនបាន​ជួប​នាង និង​កូន យូរ​ឆ្នាំ​មកហើយ តាំងពី​បែកផ្លូវ​គ្នា ឆ្នាំ​២០១៤ មក​។ អ្នកនាង សុ​ផានី ដែល ចិញ្ចឹម​កូនស្រី​ឈាន​វ័យ ១១ ឆ្នាំ ទៅហើយនោះ បាន​អះអាង​ទៀតថា ផ្លូវបំបែក របស់​នាង គឺ​សូម​មិន​និយាយ​អ្វី​ពាក់​ព័​ន្ធ នឹង​គាត់​ទៀត​។​

ផ្ទុយទៅវិញ កូនស្រី របស់​ហ្សូ​ណូ បាន​អះអាង​ផ្សេង​ថា រូបនាង​ជា​កូន ឧស្សាហ៍​ជួប​ប៉ា ច្រើន​ដងដោយ​ថែមទាំង បាន​ប្រាក់​កាក់​ខ្លះ​ពី ប៉ា​ប៉ា ថែមទៀត​។ យ៉ាងណាមិញ អ្នកនាង ចាន់ សុ​ផានី នៅតែ​លើក​បញ្ជាក់ថា នាង​តែងតែ ប្រាប់​កូន​ថា នៅមាន​ប៉ា ដូច​គេឯង​ព្រោះ ពេល​ទៅ​សាលា មាន​មិត្ត​សួរ​។​

ទោះជា​បែបណា​នាង​សង្ឃឹមថា កូនស្រី​កាន់តែ​ធំ​ពេញ​រូបរាង និង​យល់​បញ្ហា​ដែល​បាន​កើតឡើង​រវាង​និង​និង​លោក ហ្សូ ណូ ដោយសារ​អ្វី​។​

រហូតមកទល់​ពេលនេះ ជីវិត​សិល្បៈ​របស់ ចាន់ សុ​ផានី បាន​បិទ បញ្ចប់ ដោយ​មិនទាន់​ឃើញ​នាង មក​សម្តែង​វិញ​ឡើយ​។ អ្នកនាង នៅ មិនទាន់​ឃើញ មានគូស្រករ ក្រោយ​នោះឡើយ នៅតែ​ជាប់​ឈ្មោះ មេម៉ាយ​ច្រើន​ឆ្នាំ​។​ចំពោះ កូនស្រី​វិញ ពេញចិត្ត​ក្នុង ការងារ​សិល្បៈ ដូច​ប៉ា​ម៉ាក់​ដែរ ។ ពិសេស​ផ្នែក​របាំ​គឺ នាង​តូច​ស្រឡាញ់​ជាងគេ ហើយ សុ​ផានី ក៏​ជំរុញ ដែរ ប្រសិនបើ​កូនស្រី​ពេញចិត្ត​លើ សិល្បៈ​ពិតប្រាកដ​មែន​។ ឯ​លោក ហ្សូ​ណូ នៅតែ​ច្បាម សិល្បៈ​ទាំង​ចម្រៀង និង​ការថត​ភាពយន្ត ជាច្រើន​ផងដែរ​៕

Related posts

Leave a Comment