នៅសុខៗ ស្រាប់តែ ភរិយា លោក សុវណ្ណ រិទ្ធី បង្ហោះសារដ៏រំជួលចិត្ត តាំងព្រឹកថា “រាល់ថ្ងៃនេះ ខ្ញុំមានជំងឺប្រចាំកាយ ត្រូវលេបថ្នាំដល់ថ្ងៃស្លាប់ ទោះបីជាវះកាត់ហើយក៏ដោយ

កាលពីព្រឹក ម៉ោង ៨ និង២០ នាថ្ងៃទី ១៤​ ខែឧសភា​ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ មហាជនភាគច្រើន ពិតជាបានជ្រាបច្បាស់ នូវដំណឹងល្អមួយ គឺ ភរិយា លោក សុវណ្ណ រិទ្ធី បានសម្រាលកូនស្រី ម្នាក់ទៀត ដោយជោគជ័យហើយ មានឈ្មោះថា សុវណ្ណ បញ្ចព័រ តែកើតមកមិនគ្រប់ខែទេ។

តែទោះជាយ៉ាងណា សុវណ្ណ បញ្ចព័រ មកដល់ថ្ងៃនេះ ហាក់មានសុខភាពល្អប្រសើរច្រើន ក្រោមការយកចិត្តទុកដាក់ ថែទាំពីម្តាយ បើទោះម្តាយរូបនេះ រវល់ខ្លាំង និងមានសុខភាពមិនសូវល្អក៏ដោយ។

ចំណែកព្រឹកមិញនេះ នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញ សារដ៏រំជួលចិត្តមួយ ដែលភរិយា លោក សុវណ្ណ រិទ្ធី បានបង្ហោះ អានចប់ ធ្វើឲ្យគ្រប់គ្នា ពិតជាអាណិតគាត់ខ្លោចចិត្ត

ភរិយា លោក សុវណ្ណ រិទ្ធី បានសរសេរថា ៖ “រាល់ថ្ងៃនេះខ្ញុំមានជំងឺប្រចាំកាយត្រូវលេបថ្នាំដល់ថ្ងៃស្លាប់ ទោះបីជាវះកាត់ហើយក៏ដោយ និងរឿងជាច្រើនដែលបានកើតឡើងមកលើខ្ញុំ ពេលខ្លះខ្ញុំចង់គិតខ្លីមួយសារៗ តែនៅពេលដែលខ្ញុំក្រលេកមើលមុខកូនស្រីទាំងអស់ គឺខ្ញុំតែងតែយំហើយប្រាប់ខ្លួនឯងថា

មិនត្រូវធ្វើបែបនេះឡើយ បើខ្ញុំស្លាប់ តើអ្នកណាមកមើលថែរក្សាកូនខ្ញុំ ជាពិសេសគឺម៉ាក់ប៉ាបងប្អូន ដែលស្រលាញ់ខ្ញុំ ស្រលាញ់ដោយបេះដូងនិងចិត្តគ្មានការសម្ដែង ទោះបីជាកូនពិបាកប៉ុណ្ណា រងទុក្ខខ្លាំងកំរិតណា អាក្រក់បែបណា ក៏គាត់មិនដែលបោះបង់ខ្ញុំ នេះហើយជាហេតុផលដែលធ្វើអោយខ្ញុំលែងចង់គិតខ្លី ទោះបីជាវេទនាប៉ុណ្ណាក៏ខ្ញុំ តស៊ូ រឹងមាំ មិនចុះចាញ់ ដើម្បីមនុស្សជាទីស្រលាញ់ទាំងអស់គ្នា អរគុណម៉ាក់ និងប៉ាបងប្អូន ដែលតែងតែយកចិត្តទុកដាក់មើលថែខ្ញុំរហូតមក (រូបភាព៥ឆ្នាំមុន)”

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment លើកទឹកចិត្តថា ៖ ស៊ូៗបងស្រីដើម្បីកូនបង, កុំចុះចាញ់ស៊ូៗអាណិតកូន, សូមរឹងមាំឡើង ដើម្បីគ្រួសារ និងកូនរបស់បងណា ព្រមទាំងនៅមានពាក្យផ្តល់កំលាំងចិត្ត និងលើកទឹកចិត្តជាច្រើនទៀ

Related posts

Leave a Comment