នាំគ្នាសង្ស័យ តន់ ច័ន្ទសីម៉ា ចាក់មុខV ស្រាប់តែនាងចេញមុខបកស្រាយថា…. (មានវីដេអូ)

ភ្នំពេញ៖ កញ្ញា តន់ ច័ន្ទសីម៉ា ជាតារាមួយរូបកំពុងមានសន្ទុះនៃការគាំទ្រច្រើនពីទស្សនិកជន និងមិត្តៗយុវវ័យ ហើយរាល់បទចម្រៀងរបស់នាង តែងតែមានចុចចូលស្ដាប់មិនចេះតិចអ្នក ជាពិសេស បទចម្រៀងនាងល្បីដល់ប្រទេសជិតខាងទៀតផង។

ជាការពិតណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញា តន់ ច័ន្ទសីម៉ា កាន់តែជោគជ័យលើវិថីសិល្បៈ ដោយសារមានសមត្ថភាពអាចច្រៀងបានយ៉ាងពីរោះ។ តែបើក្រឡេកមកមើលសម្រស់នាង ក្នុងរយៈពេលចុងក្រោយនេះ ឃើញថា តារាចម្រៀងរូបនេះកាន់តែមានរូបឆោមស្រស់ស្អាតប្លែកជាងមុន ក្រោយធ្វើការកែសម្ផស្សធ្វើច្រមុះរួចមក។

ជាក់ស្ដែង មិនត្រឹមតែមានមុខមាត់ស្អាត ច្រមុះស្រួចប៉ុណ្ណោះទេ តែបើមើលទៅលើទម្រង់មុខវិញក៏ផ្លាស់ប្ដូរផងដែរ រហូតមានទស្សិកជនជាច្រើនសង្ស័យថានាងទៅចាក់មុខអក្សរ V ទៀតផង។ ក្រោយមានទស្សិកជនថានាងទៅចាក់មុខអក្សរ V រួចមក ស្រាប់តែនាងបានបញ្ចេញវីដេអូនិយាយពីទម្រង់មុខនាងតែម្ដង ដោយនាងបាននិយាយថា «នាងពិតជាធ្វើច្រមុះពិតមែន តែនាងមិនបានចាក់មុខអក្សរV កាត់ថ្កាមនោះទេ គ្រាន់តែពត់ធ្មេញតែប៉ុណ្ណោះ ហើយពេលនេះនាងសម្រកទម្ងន់មកនៅតែ ៤៧គីឡូ ដែលកាលមុនទម្ងន់របស់នាងជាង ៥០ គីឡូឯណ្ណោះ»

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោ

Related posts

Leave a Comment