ស្អាតហើយចិត្តល្អទៀត! ថៅកែពេជ្រអ្នកនាងទ្រី​ ដាណា ទោះបីរវល់យ៉ាងណា តែបានធ្វើរឿងមួយនេះភ្លាម ក្រោយឃើញស្ត្រីរូបនេះ និងស្វាមីកំពុងឈឺ ក្រោកលែងរួច កូនៗក៏នៅតូចទៀត

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនប្រហែលជាទទួលជ្រាបដឹងហើយថា កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកស្រី ទ្រី​ ដាណា ចាប់ផ្តើមសម្ពោធហាងពេជ្រ ថ្មី របស់លោកស្រី ហើយ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួនសឹងតែមិនគួរឲ្យជឿ រហូតមកដល់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២០ នេះ ។

ដោយឡែក មហាជនទូទៅ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ថ្នាក់អ្នកខ្លះនិយាយថា ពិតជាមិនធ្លាប់ឃើញពីមុនទេ មនុស្សច្រើនបែបនេះ ចូលមកទិញមាសពេជ្រ នោះ។ទោះជារវល់ក្នុងមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏លោកស្រី នៅឆ្លៀតពេលវេលា ឲ្យក្រុមការងារ ចុះជួយគ្រួសារមួយដែលកំពុងតែជួបការលំបាកខ្លាំងផងដែរ ដោយលោកស្រី បានបញ្ជាក់បន្ថែមថា

«អាណិតគាត់ ប្ដីឈឺក្រោកលែងរួច កូនៗក៏នៅតូច ឥឡូវខ្ញុំបានជួយសម្រាលគាត់ខ្លះ មានតែអាហារ និងថវិកាមួយចំនួន គ្រាន់គាត់ដោះស្រាយឱ្យកូនៗសិន។ ជាក់ស្តែង ទោះខ្ញុំរវល់យ៉ាងណាក៏ដោយ ពេលខ្ញុំហត់ ជួបរឿងពិបាក ឱ្យតែឃើញពួកគាត់ ខ្ញុំស្រាប់តែគិតថា អ្នកណាក៏ពិបាកដែរ ហើយរឿងពិបាកនោះ វាមានផ្សេងៗគ្នា។

សង្ឃឹមថា ជីវិតគាត់ នឹងប្រសើរជាងនេះ (ទោះរវល់បែកមាំយ៉ាងណាក៏នាងខ្ញុំនៅតែអោយគេទៅជួយ ដល់អ្នកលំបាកដែរនាងខ្ញុំទ្រី​ ដាណា​ និងចែករំលែកទៅដល់បងប្អូនដែលលំបាក)»។ យ៉ាងណាមិញ គ្រប់គ្នាឃើញហើយ បង្ហាញក្តីរំភើបចំពោះគ្រួសារមួយនេះហើយកោតសរសើរលោកស្រី ទ្រី ដាណា ថា ៖

បងស្អាតហើយចិត្ដល្អទៀត, បងស្រីជាមនុស្សល្អបំផុតតាំងពីខ្ញុំបានស្គាល់ ខ្ញុំស្រលាញ់បងណាស់, សូមទេវតាជួយតាមថែរក្សាមនុស្សល្អផង, បងដាណាល្អទាំងរូបល្អទាំងចិត្តស្រលាញ់ពេញបេះដូង ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់៕ប្រភព ៖ ហ្វេសប៊ុក

Related posts

Leave a Comment