មើលភ្លែតស្មានតែរូបគំនូរ តាមពិត ហ៊ិន ច័ន្ទនីរ័ត្ន ស្អាតមើលមិនស្គាល់ ពេលតែងបែបនេះ!

ភ្នំពេញ៖ អាចនិយាយបានថា តារាសម្ដែង និងពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាតារាស្រី ដែលមានរូបសម្រស់ស្រស់ស្អាតខ្លាំង ទោះបីមិនបានផាត់មុខក៏នាងនៅតែស្រស់សោភាគួរឲ្យទាក់ទាញបានដែរ។

ជាការពិតណាស់ ពិធីការិនីមានរូបឆោមស្អាតផូរផង់រូបនេះ តែងតែធ្វើ់ឲ្យហ្វេនៗចាប់អារម្មណ៍លើនាងជានិច្ច ជាពិសេស រាល់ពេលដែលនាងបង្ហោះរូបភាពម្ដងៗ ធ្វើឲ្យហ្វេនៗលង់នឹងសម្រស់នាងស្ទើរតែគ្រប់គ្នាតែម្ដង។ បើទោះបី វ័យកាន់តែទៅមុខ តែតារាស្រីរូបនេះ នៅតែក្មេងស្អាត ស្បែកចាំជាងវ័យដដែល។

ជាក់ស្ដែងមុននេះបន្តិច កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែធ្វើឲ្យទស្សនិកជនជាច្រើនភ្លឹក លង់នឹងសម្រស់នាងសារជាថ្មី។ ​ហើយរូបភាពថ្មីមួយនោះ មើលមួយភ្លែត មើលទៅនាងពិតជាដូចរូបគំនូរដែលគេគូរយ៉ាងដូច្នោះដែរ។ ដោយសាររូបនោះ នាងបានថតរូបជាប្រភេទស្បែកខ្មៅស្រអែម មើលយូរៗទៅពិតជាស្រស់ស្អាតប្លែកខ្លាំងតែម្តង ជាពិសេសនៅពេលដែលនាងតែងខ្លួនបែបនេះ៕

Related posts

Leave a Comment