ទើបនឹងថ្ងៃមុនសោះ ឡុង លីងគ័ង្គ វ័យ ១២ ឆ្នាំ កាន់តែធំជិតពេញកំលោះស្តូក មើលទៅឡើងសង្ហា

ឡុង លីងគ័ង្គ គឺតារាចម្រៀងអាជីពវ័យក្មេងដ៏មានឈ្មោះបោះសំឡេងមួយរូបក្នុងផលិតកម្មហង្សមាស ដែលតារាចម្រៀងវ័យក្មេងរូវនេះប្រសូតចេញពីកម្មវិធីប្រឡងចម្រៀងដ៏ធំលំដាប់ពិភពលោក The Voice kids Cambodia រដូវកាលេទី ១ ក្នុងឆ្នាំ ២០១៧ ជំនាន់ជាមួយកុមារា ពេជ្រ ថៃ ដែលជាម្ចាស់ជ័យលាភីឈ្នះពានរង្វាន់ពីកម្មវិធីមួយនេះ ។

បោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈសប់ប្រមាណជា ២ ទៅ ៣ ឆ្នាំមកនេះ កុមារា ឡុង លីងគ័ង្គ បានសាងប្រជាប្រិយភាពខ្លួនគួរឱ្យកត់សម្គាល់ក្នុងស្រទាប់មហាជន ពិសេសក្មេងៗស្របាលរូបគេជាច្រើនទៀត តាមរយៈបទចម្រៀងពីរោះៗមួយចំនួនដែលផលិតកម្មរស្មីហង្សមាសបានសម្រិតសម្រាំងធ្វើឱ្យនាពេលកន្លងមកនោះ ។

ក្រោយប្រឡូកក្នុងវិស័យនេះមិនទាន់បានប៉ុន្មានផង កុមារា ឡុង លីងគ័ង្គ មានការផ្លាស់ប្តូរខ្លាំងឡើង មិនត្រឹមតែជីវភាពនោះទេ សូម្បីវ័យវឌ្ឍនាការរបស់រូបគេក៏កាន់តែប្លែកដែរ ។ ជាក់ស្តែងតាមរយៈរូបភាពមួយចំនួនដែលគេបានឃើញចរាចរលើបណ្តាញសង្គម ពិសេសរូបមួយសន្លឹកដែលបង្ហោះដោយលោក ហេង ឡុង នោះ គេបានកត់សម្គាល់ឃើញតារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ កាន់តែធំជិតពេញកំលោះទៅហើយ រីឯមុខមាត់ក៏កាន់តែប្រែប្រួលស្រស់សង្ហាឡើងជាលំដាប់ មើលទៅមិនដូចកុមារាពីមុននោះឡើយ ។ គួរឱ្យដឹងដែរថា បើគិតមកដល់ ឆ្នាំ ២០២០ នេះ តារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ មានអាយុ ១២ ឆ្នាំហើយ ធៀបនឹងពេលចូលប្រកួតនោះរូបគេនឹងមានអាយុ ៩ ឆ្នាំប៉ុណ្ណោះ

ស្របគ្នានេះ ក៏មានការលើកឡើងពីសំណាក់មហាជនដែរថា អនាគតនៃតារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ នេះអាចនឹងកាន់តែមានឈ្មោះបោះសំឡេងខ្លាំងឡើង ព្រោះបច្ចុប្បន្ននេះ រូបគេកំពុងតែសន្សឹមៗក្នុងការកោបយកការគាំទ្រពីមហាជន ជាមួយនឹងសមត្ថភាពច្រៀងពោលពេញដោយទឹកដមសំឡេងពីរោះមួយបែប និង រូបរាងដែលកាន់តែវិវឌ្ឍធំពេញរូបពេញរាងរបស់រូបគេនោះ

Related posts

Leave a Comment