មិនជប់លៀង មិនផឹកស៊ី តែប្រារព្ធពិធីបែប….

វ័យកាន់តែជ្រែ តែសម្រស់នៅតែលេចធ្លោ តារាសម្ដែង និង ជាពិធីការិនីថៃដ៏ល្បី Cris Horwang ថ្វីដ្បិតតែនាងរស់នៅក្នុងសង្គមកាលីបហាយសូរ ចូលចិត្តចូលរួមពិធីជប់លៀង ជួបជុំមិត្តភក្ដិសប្បាយៗ ប៉ុន្ដែខួបកំណើតគម្រប់អាយុ ៤០ ឆ្នាំនេះ នាងបែរជាអញ្ជើញគ្រួសារ និង មិត្តភក្ដិជិតស្និទ្ធ មកទទួលធម៌ពីព្រះសង្ឃដើម្បីប្រោះព្រំសុំសេចក្ដីសុខទៅវិញ ។

ការជ្រើសរើសប្រារព្ធពិធីខួបកំណើតធ្លាប់តែជួបជុំមិត្តភក្ដិ ជប់លៀង ច្រៀងរាំបែបអ្នកហាយសូររបស់តារាស្រី Cris Horwang ឆ្នាំនេះ អាចបញ្ជាក់បានថា នាងហាក់ចាស់ទុំតាមអាយុច្រើនហើយ តែយ៉ាងណាការជួបជុំគ្នាទៅធ្វើបុណ្យលើកនេះ ក៏មានតែស្នាមញញឹមជ្រះថ្លាចិត្ត ម្នាក់ៗមានក្ដីសុខសម្បើមណាស់ ។

ពីមួយឆ្នាំទៅមួយឆ្នាំ អាយុរបស់តារាស្រីថៃ Cris Horwang ក៏កាន់តែកើតឡើងមួយឆ្នាំហើយមួយឆ្នាំទៀត ប៉ុន្ដែអ្វីដែលមហាជនកោតសរសើរលើនាងនោះគឺ តារាស្រីរូបនេះ នៅតែរក្សារូបសម្ផស្សឱ្យនៅផូរផង់ សាច់សម៉ដ្ឋរលោងគ្មានស្នាមជ្រីវជ្រួញទាល់តែសោះ បើនិយាយពីរាងវិញ នៅតែតូចច្រឡឹងស្អាត ចង្កេះមួយក្ដាប់ ហើយស្លៀកពាក់សិចស៊ីមិនចាញ់តារាវ័យក្មេងស្រករក្រោយទេ ៕

សូមទស្សនារូបភាពខាងក្រោម៖​

Related posts

Leave a Comment