មើលសឹងមិនស្គាល់! កុមារី ដាលីន ពេលតែង…….

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តអ្នកអានមួយចំនួន ដែលនិយមលេងបណ្ដាញសង្គម TikTok ប្រាកដជាស្គាល់កុមារី ដាលីន យ៉ាងច្បាស់ ដោយសារក្មេងស្រីរូបនេះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនផ្ទុះការចាប់អារម្មណ៍លើសមត្ថភាពផ្នែកសម្ដែងធ្វើត្រាប់តាមសម្លេងជាដើម។

យ៉ាងណាមិញ ក្រោយផ្ទុះការចែកចាយវីដេអូរបស់កុមារី ដាលីន រួចមក មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញក្មេងស្រីរូបនេះ មានវត្តមានតាមបណ្ដាកម្មវិធីទូរទស្សន៍ធំៗជាច្រើនផងដែរ។ តែថ្មីៗនេះ ក្មេងស្រីរូបនេះបានទៅហាត់សមដើរម៉ូត ព្រមទាំងដើរបានយ៉ាងល្អមិនចាញ់មនុស្សធំពេញវ័យប៉ុន្មានឡើយ។

ជាក់ស្ដែង ទស្សនិកជនជាច្រើន ធ្លាប់តែឃើញក្មេងស្រីរូបនេះ សម្ដែងក្នុង TikTok ដ៏ប៉ិនប្រសព្វ តែនាពេលនេះ នាងកាន់តែលូតលាស់ ធំពេញរូបពេញរាងជាងមុន ចំណែកមុខមាត់ក៏កាន់តែស្អាតផងដែរ។ ជាពិសេស ងាកទៅមើលរូបភាពថ្មីប៉ុន្មានសន្លឹកនេះ គឺមើលសឹងតែមិនស្គាល់ទៅហើយ ដោយសម្រស់នាងពេលតុបតែងខ្លួនក្នុងឈុតពណ៌ស មានការផាត់មុខ មើលទៅពិតជាឃ្យូត ស្រស់ស្អាតសឹងតែដូចក្រមុំតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment