អ្នកគាំទ្របារម្ភជំនួស ព្រោះសម្រាលមិនទាន់បានមួយខែផង ខ្ញុង វិលមកលេងកំប្លែងទាំងសរសៃខ្ចី

ពិតជាមានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើនបន្ទាប់ពីបានឃើញតារាកំប្លែងសម្តីបាន ខ្ញុង បានវិលមកសម្តែងកំប្លែងវិញ ក្រោយពីនាងទើបសម្រាលមិនទាន់បានមួយខែផង ដោយមានការលើកឡើងថា ខ្ញុង មិនគួរមកសម្តែងកំប្លែងទាំងសរសៃខ្ចីបែបនេះទេ អាចប៉ះពាល់សុខភាពទៅថ្ងៃក្រោយ ។

គេចាំបានថា ខ្ញុង បានសម្រាលកូនមុនកាលកំណត់ដោយសុវត្ថិភាពកាលពីថ្ងៃទី ២២ កន្លងទៅ ប៉ុន្តែយ៉ាងណាពេលនេះនាង និង កូនប្រុស ក៏មានសុខភាពល្អជាធម្មតាវិញ ។ ហាក់ខុសពីតារាដទៃ បើទោះទើបសម្រាលកូនក៏ពិតមែនតែ ខ្ញុង បានខំប្រឹងនៅក្នុងការងាររកស៊ីណាស់ ដោយនាងតែងតែឡាយវីដេអូលក់ផលិតផលនៅតាមអនឡាញ ហើយអ្វីដែលកត់សម្គាល់កាលពីថ្ងៃទី ០៤ កន្លងទៅតារាកំប្លែងរូបនេះក៏បានលេចមុខនៅក្នុងការសម្តែងកំប្លែងនៅស្ថានីយទូរទស្សន៍ស៊ីធីអិនវិញដែរ ។

ការលេចមុខទាំងសរសៃខ្ចីរបស់ ខ្ញុង នៅក្នុងការងារវិញនេះ បានធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រមានការភ្ញាក់ផ្អើល ហើយក៏មានអ្នកខ្លះបានដាស់តឿនឱ្យ ខ្ញុង កុំខំប្រឹងពេក ព្រោះនៅសរសៃខ្ចីមិនទាន់ចេញខែនៅឡើយ ។ ងាកមកមើលកូនប្រុស ខ្ញុង ដែលជាតំណក់ឈាមជាមួយនាយ កៃដរ ទោះសម្រាលមុនកាលកំណត់ក៏ពិតមែន តែគេមានសុខភាពល្អ និង មានមុខមាត់គួរឱ្យស្រឡាញ់ដែល ខ្ញុង ដាក់ឈ្មោះថា មង្គល

Related posts

Leave a Comment