គួរឲ្យសរសើរ! ទោះលែងគ្នាច្រើនឆ្នាំតែ ចនច័ន្ទ លក្ខិណា និងអតីតស្វាមី នៅតែរាប់អានគ្នា យ៉ាងសន្តិភាព

ភ្នំពេញ៖ កាលពីថ្មីៗនេះ អតីតតារាសម្ដែងប្រុស លោក យុត្ថារ៉ា ឆានី បានបង្ហោះរូបភាពចាស់ៗជាច្រើនសន្លឹក នៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយបានសរសេររៀបរាប់ពាក្យពេចន៍ដ៏មានអត្ថន័យជាហូរហែរផងដែរ។ ហើយអ្វី ដែលគួរឲ្យចាប់អាម្មណ៍នោះ គឺរូបភាពទាំងនោះ ក៏មានរូបថតរួមគ្នាជាមួយភរិយាក្រោយ និងជាមួយអតីតភរិយា គឺ អ្នកនាង ចនច័ន្ទ លក្ខិណា និងកូនស្រី នៅក្នុងនោះផងដែរ ដែលនេះអាចបានបង្ហាញថា អ្នកទាំងពីរនៅតែចងចំណងមិត្តភាព នឹងគ្នាបានយ៉ាងគួរឲ្យសរសើរ ខណៈពេលដែល ពួកគេបានចែកផ្លូវគ្នាច្រើនឆ្នាំមកហើយនោះ។

យ៉ាងណាមិញ ក្រោយពេលបានឃើញ លោក យុត្ថារ៉ា ឆានី បានបង្ហោះរូបភាពជាច្រើនទាំងនោះ អ្នកនាង ចនច័ន្ទ លក្ខិណា ក៏បានធ្វើការចែករំលែក ដោយភ្ជាប់ជាមួយការរៀបរាប់យ៉ាងវែងអន្លាយ ក្នុងន័យចង់ផ្លែផ្កាឲ្យនរណាម្នាក់ដែលនិយាយមិនល្អ ចំពោះទំនាក់ទំនងគ្រួសារខ្លួនទាំងពីរថា៖

ព្រោះតែមានសន្តិភាពនៃជីវិតលែងលះទើបគ្រួសារទាំងសងខាងរបស់ពួកខ្ញុំ នៅរាប់អានគ្នាដូចបងប្អូន។ សូមបញ្ឈប់ទង្វើភាពជាសត្រូវរបស់គ្រួសាររបស់ខ្លួនយកមកសាបព្រួសលើគ្រួសារពួកខ្ញុំ យ៉ាងណាក៏កូនខ្ញុំ និង កូនគាត់មានឈាមឪពុកតែមួយ ខ្ញុំឃើញកូនគាត់មានអារម្មណ៍ដូចកូនខ្លួនឯង ចង់ឲ្យពួកគាត់ស្រលាញ់ យកចិត្តទុកដាក់ មើលថែគ្នា ព្រោះតែឈាមឪពុកវាដិតដាមដល់មនោសញ្ចេតនាដែលមិនអាចកាត់បាន។

ក្នុងសារនេះផងដែរ មានអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរ និងពេញចិត្តខ្លាំង អំពីទឹកចិត្តរបស់ តារាទាំងពីរនាក់នេះ ដោយសារថា បើទោះបីជាចែកផ្លូវគ្នា ស្វែងរកក្ដីសុខ ក្នុងគ្រួសារថ្មីរៀងៗខ្លួនហើយពិតមែន ប៉ុន្តែបើតាមការសង្កេតមើលឃើញ នាពេលកន្លងមក ពួកគេនៅតែអាចក្លាយជាមិត្តល្អ រាប់អាននឹងគ្នាដូចមុនដដែលផងដែរ

Related posts

Leave a Comment