ហេតុអ្វី ប្រុសបារាំងៗ ស្រលាញ់ស្រីខ្មែរ? ហើយចង់បានធ្វើជា……

យល់​ដឹង៖ ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេសង្កេតឃើញ​ថា​មាន​ស្ត្រី​ខ្មែរ​កាន់​តែ​ច្រើនឡើង​ៗ​ដែលមានស្វាមី​​ ជា​ជន​ជាតិ​បរទេស​ ដែល​ភាគ​ច្រើន​នៃ​ជន​ជាតិ​បរទេស​ទាំងនោះ ​គឺមក​ពី​ខាង​បែក​អឺរ៉ុប​ ដែល​ធ្វើ​ដំណើរមក​កម្សាន្ត​ នៅ​ក្នុង​ប្រទេសកម្ពុជា ហើយ​ក៏​បានជា​ជាប់​ចិត្តលង់​​សេ្នហ៍ ​លើនារី​ខ្មែរ​តែម្តង។

ក៏ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ អ្នកគ្រប់​គ្នាតែង​តែ​មានការ​​ងឿងឆ្ងល់​និង​ចាប់​អារម្មណ៍រហូតមក​​នោះ​គឺថា ​តើ​ហេតុ​អ្វី​ទើប​បានជាបុរសបរទេស​ភាគ​ច្រើន​លង់​ស្រលាញ់នារី​​ខ្មែរដែល​មាន​សម្បុល​ស្រអែម​ៗ មាឌល្អិត​ៗ​ទៅ​វិញ​?​ មុន​នឹង​ឈាន​ចូល​ទៅ​ស្វែងយល់​ពីចម្លើយ​នៃ​​សំណួរ​ខាងលើ ​យើង​ក៏គួរ​តែ​ដឹង​ផងដែរថា ​​ខ្មែរ​គឺ​ជា​ជន​ជាតិមួយ ដែល​មាន​ឈាម​ជ័រជាអ្នក​ចម្បាំង ​​មាន​ពណ៌សម្បុលខ្មៅ​​ស្រអែម ​សណ្តែក​បាយ​មិន​ខ្មៅ​ពេក​ក៏​មិន​ស​ដែរ។

ដូច្នេះយើ​ងអាច​ដឹង​បាន​ថា ​​មូល​ហេតុ​ចម្បងមួយ ​​ដែល​ជនជាតិ​បរទេស ស្រលាញ់​នារី​​ខ្មែរដែល​មាន ​សម្បុរស្រអែម​ មាឌល្អិត​ៗក៏ព្រោះ​តែ​នេះ ​ទើប​ជា​អត្តសញ្ញាណ​នៃ​នារី​ខ្មែរ​ពិតៗ។ ​ចំណែក​ឯមូល​ហេតុផ្សេងទៀត​នោះគឺមាន​ដូ​ចជា​​៖

១. ភាព​រស់​រាយ​រាក់ទាក់​

​ជា​ក់​ស្តែង​ស្ត្រីខ្មែរ​​គឺ ​មាន​ភាព​រស់​រាយ​រាក់​ទាក់​​​ព្រម​ទាំង​មាន​ទឹក​ចិត្ត​ល្អ​ ​មិន​តែប៉ុណ្ណោះ​អ្វី​ដែល​ធ្វើ​ឲ្យ ​ជនជាតិបរទេស ដកចិត្ត​មិន​បាន​នោះគឺ​ស្នាម​ញញឹម​ដ៏ស្រស់​ទាក់​ទាញ រួមទាំងកាយ​វិការ​ទន់​ភ្លន់ បង្ហាញ​ពី ​អត្តសញ្ញាណ​របស់​ខ្មែរ ពេល​ដែល​ជួប​គ្នា​នោះ ​​គឺ​ការ​សំពះ​​នេះ​តែម្តង។

២. ស្មោះ​ត្រង់

ចរឹក​ស្ត្រី​ខ្មែរ​គឺ ស្មោះត្រង់​ប្រ​សិនសម្រេច​ចិត្ត​ថា ​​ស្រលាញ់​បុរស​ណា​ម្នាក់​​ហើយ គឺមិន​ងាយ​មាន​គំនិត ​សារវា​បែក​ចិត្ត​ទៅ​ស្រលាញ់ ​លួច​លាក់​មាន​ដៃ​គូរ​ស្នេហា​២ ៣នាក់​នោះទេ។ ម្យ៉ាង​វិញ​ទៀត​នាងក៏នឹង ​ស្ម័គ្រ​ចិត្ត​រួម​សុខ​ទុក្ខ​ជាមួយ​អ្នក ​បើ​ទោះ​បីជា​អ្នកកំពុង​ស្ថិត​ក្នុង​កាលៈទេសៈលំបាក ឬសប្បាយ​ បែបណាក៏​ដោយ។

៣. ផ្តល់តម្លៃ

ស្ត្រី​ខ្មែរ​នៅ​ពេល​ដែល ​រៀប​ការ​ហើយ​គឺ ​តែង​តែ​ទុកប្តី​ជា​ធំ​ផ្តល់​តម្លៃរៀប​ចំ​បាយ​ទឹក​ទុកដាក់​ ឲ្យ​ប្តី​គ្មាន​ទាស់។ មិន​តែប៉ុណ្ណោះ ​ពួកគេ​នឹងបង្រៀន​អ្នក​ឲ្យ​យល់​ដឹង​ពី​របៀប​របបរស់​នៅ ​ក្នុង​ប្រទេស​ខ្មែរ ស្រលាញ់​អ្នក​ចេញពី​ចិត្ត ​មិនមែន​គ្រាន់​តែ​​ចង់​បោកបញ្ឆោត​ព្រោះ​ឃើញ​អ្នក​ជា​ជន​ជាតិបរទេស ​យក​លុយ​កាក់​នោះទេ។

៤. ងាយ​ស្រួល​ចុះ​សម្រុង

ស្ត្រី​ខ្មែរ​ជា​មនុស្ស​ស្រី ​ដែល​ងាយ​ចុះសម្រុង ​នៅ​ពេល​ដែល​រៀប​ការមាន​ប្តី​ហើយ​ចិត្ត​និង​គំនិត ​ក៏​តាម​ប្តី​ដូច​គ្នា ​​ទោះបី​ជា​ជាតិ​សាសន៍​ខុស​គ្នា​ របៀប​របបរស់​នៅ​ម្ហូបអាហារ ទម្លាប់​ផ្សេងៗ នាង​ក៏​នឹង​រៀន​កែ​ប្រែ ​ទៅ​តាម​អ្នក​​ដូច​គ្នា​ដែរ៕

Related posts

Leave a Comment