ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការសោកស្តាយជាខ្លាំង ដោយដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះបុរសម្នាក់ ដោយគាត់បានទទួលមរណភាពទាំងវ័យក្មេង ពិតជាសង្វេគគួរឲ្យអាណិតខ្លាំងណាស់។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Somath Hon ត្រូវជាក្រុមគ្រួសារនៃ ស ព បានមានសរសេររៀបរាប់ឲ្យដឹងថា ៖ «ដំណឹងមរណភាព យើងខ្ញុំជាក្រុមគ្រួសារនៃ ស ព មានទុក្ខយ៉ាងក្រៀមក្រំដោយលោក សៀក ជីឆូវ បានទទួលមរណភាពនៅវេលាម៉ោង 16.30 នាទី ល្ងាចថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ដោយផ្គរន្ទះ ក្នុងអាយុ 32 ឆ្នាំដំណឹងនេះទុកជាការអញ្ជើញដល់ញាតិមិត្តឆ្ងាយចូលរួមដោយក្ដីអនុគ្រោះ»។
យ៉ាងណាមិញ ក្រោយពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះរួចមក មានប្រិយមិត្ត និងមហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយជាពន់ពេកចំពោះគ្រួសារនៃ ស ព ដែលជួបរឿងអកុសលបែបនេះ។
សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធនៃ ស ព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមជម្រាបថា បុរសដែលបានស្លា ប់ខាងលេីនេះ មានទីលំនៅស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ ប្រភព៖ហ្វេសប៊ុក