មហាជនផ្ទុះការអាណិតអាសូរ ពេជ្រ ថៃ វ័យ ១៦ ឆ្នាំហើយ កម្ពស់នៅតែទាបគ្មានលូតសោះ!

ចាប់តាំងពីឈានជើងប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការប្រឡងកម្មវិធី The Voice Kids Cambodia មកដល់បច្ចុប្បន្ននេះ ពេជ្រ ថៃ មានអាយុ ១៦ ឆ្នាំ ហើយ ដោយកាលពីប្រឡងក្នុងឆ្នាំ ២០១៧ នោះគេមានអាយុ ១៣ ឆ្នាំ ។

អ្វីដែលធ្វើឱ្យមហាជនតែងតែតាមដានជីវិតក្មេងប្រុសម្នាក់នេះចាប់អារម្មណ៍ខ្លាំងនោះ គឺ ពេជ្រ ថៃ ហាក់មិនមានការវិវត្តរូបរាងកាយដូចមនុស្សធម្មតា និង ទៅតាមភាពរីកចម្រើនក្នុងវិស័យសិល្បៈសោះ ។

ចំណុចនេះបានធ្វើឱ្យមហាជននឹកអាណិតដល់តារាវ័យក្មេងរូបនេះ អាយុកាន់តែច្រើនទៅ តែកម្ពស់នៅទាបនៅឡើយ ។ ជាក់ស្ដែងតាមរូបភាពមួយសន្លឹកដែលលោក ហេង ឡុង បានបង្ហោះរួមគ្នាជាមួយកុមារា ឡុង លីងគ័ង្គ បានបង្ហាញពីកម្ពស់ខុសគ្នាឆ្ងាយរវាងកុមាទាំងពីរនាក់នេះ ។

យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហាកាយសម្បទារនេះ ក៏មិនមានសាច់ញាតិ និង បុគ្គល ពេជ្រ ថៃ បកស្រាយយ៉ាងណានោះទេ ប៉ុន្តែមហាជនចាំមិនភ្លេចក្នុងវីដេអូនិយាយអំពីជីវិតរបស់គេកាលចូលប្រឡងកម្មវិធី The Voice Kids Cambodia បានឱ្យដឹងពីជីវិតតស៊ូ ធ្វើការស្រាលធ្ងន់ សព្វសារពើរចិញ្ចឹមជីដូនកម្សត់ ក្នុងជីវភាពក្រលំបាក ។

កត្តានេះមហាជនសង្ស័យថា អាចជាមូលហេតុបណ្ដាលឱ្យ ពេជ្រ ថៃ មានការលូតលាស់ខុសប្រក្រតីពីកុមាទូទៅដូច្នេះ ៕

Related posts

Leave a Comment