ប្រពន្ធ ប៉ែន ចំរ៉ុង ជួបទុក្ខ ពេលពរពោះ កូនក្នុងផ្ទៃ ខណៈ ម្តាយត្រូវចូលមន្ទីរពេទ្យ វះកាត់

ភ្នំពេញ៖ ពិតណាស់ថា បន្ទាប់ពីរៀបការរួច តារាពហុជំនាញ លោក ប៉ែន ចំរ៉ុង បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយជីវិតគ្រួសារ និងស្នេហាដ៏មានក្ដីសុខជាមួយ ភរិយាដ៏ស្រស់សោភា ដែលលោកតែងបញ្ចេញសកម្មភាពផ្អែមល្ហែម ក៏ដូចជាពាក្យសម្ដីស្វីតៗ ឲ្យអ្នករាល់គ្នាច្រណែនជានិច្ច។

ជាពិសេស ថ្មីៗនេះ លោក ប៉ែន ចំរ៉ុង ក៏បានបំពេញតួនាទីជាស្វាមី ដ៏ល្អនិងគម្រូ មើលថែប្រពន្ធ កំពុងពរពោះកូនក្នុងផ្ទៃ ត្រៀមសម្រាលទៀតផង​ ហើយមិនយូរមិនឆាប់ តារារូបនេះ នឹងបានឃើញមុខកូនក្នុងផ្ទៃហើយ ពិតជាដំណឹងដ៏រំភើបណាស់។

ប៉ុន្តែ ស្រាប់តែ ប៉ុន្មានម៉ោងមុននេះ ភរិយា លោក ប៉ែន ចំរ៉ុង បានជួបទុក្ខធំ ដោយម្ដាយ ត្រូវវះកាត់សាច់ដុះក្នុងក ហើយបានបង្ហោះរូបភាពលើគ្រែពេទ្យ ដៃមានព្យួរសេរ៉ូម ទាំងកំពុងពរពោះ ធ្វើឲ្យប្រិយមិត្តរាល់គ្នាសម្ដែងការព្រួយបារម្ភគ្រប់គ្នា។ ក្នុងនោះដែរ ភរិយា ប៉ែន ចំរ៉ុង ថែមទាំងអមមកជាមួយ សារដ៏កម្សត់ថា៖

ម៉ាក់ៗរឹងមាំ តិចទៀតវះកាត់ហេីយជានឹងប្រសេីរ ដូចដេីមវិញ

ក្រោយពីឃើញបែបនេះភ្លាម មានហ្វេនៗក៏ដូចជាមហាជនយ៉ាងច្រើន សម្ដែងភាពសោកសៅអាណិតភរិយា ប៉ែន ចំរ៉ុង គ្រប់គ្នា ដែលត្រូវជួបទុក្ខ ទាំងកំពុរពរពោះបែបនេះ និងជូនពរឲ្យការវះកាត់ប្រព្រឹត្តទៅយ៉ាងរលូនផងដែរ

Related posts

Leave a Comment