ចង់ឈាមច្រមុះ! ទោះកំពុងពរពោះ ម៉ារី លេងទម្លាយរូបយ៉ាងស៊ិចស៊ី បិទបាំងតែបន្តិច

ភ្នំពេញ៖ ក្រោយសម្រេចិត្តរៀបការបានប៉ុន្មានឆ្នាំកន្លងមកនេះ ជា ម៉ារី ដែលជាអតីតតារាសម្ដែងពោរដោយសមត្ថភាពរូបនេះ កំពុងពរពោះកូនដំបូងផងដែរ ជាការពិត បើទោះបីតារាស្រីរូបនេះ បានឃ្លាតឆ្ងាយពីសិល្បៈអស់ជាច្រើនឆ្នាំមកនេះ នាងនៅតែមានហ្វេនៗជាច្រើនចង់ដឹងសុខទុក្ខនាងដដែល។

យ៉ាងណាមិញ បើងាកទៅមើលពីជីវិតឯកជនរបស់តារារូបនេះ នាពេលបច្ចុប្បន្ននេះវិញ ឃើញថា នាងពិតជាមានក្ដីសុខពោរពេញដោយសុភមង្គលកាន់តែខ្លាំង។ ក្នុងនោះដែរ បើក្រឡេកមកមើលសម្រស់នាងពេលកំពុងពរពោះវិញ តារាស្រីរូបនេះនៅតែតែងខ្លួនខ្ញង់ ស្រស់ស្អាតមិនចាញ់កាលនៅក្រមុំប៉ុន្មានឡើយ។

ម្យ៉ាងវិញទៀត ក្រោយពរពោះបានជាច្រើនខែ ម៉ារី កាន់តែស្លៀកសម្លៀកបំពាក់ស៊ិចស៊ីជាងមុន។ ជាពិសេស មួយរយៈចុងក្រោយនេះ នាងតែងតែបង្ហោះរូបភាពស្លៀកឈុតប៊ីគីនី បង្អួតរាងពេលពរពោះជាមួយសាច់សខ្ចីទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ មុននេះ តារាស្រីរូបនេះ បានបង្ហោះរូបមួយសន្លឹក នៅក្នុងបន្ទប់ទឹក យ៉ាងស៊ីអារម្មណ៍ ដោយយកដៃបិទបាំងដើមទ្រូងតែបន្តិចប៉ុណ្ណោះ ធ្វើឲ្យហ្វេនៗមើលសឹងមិនដាក់ភ្នែក ខណៈម្តាយសម័យថ្មីរូបនេះ លេងខ្លួនយ៉ាងស៊ិចស៊ីបែបនេះ

Related posts

Leave a Comment