អុញនោះ! តារាកំប្លែងអ្នកនាង ខ្ញុង ស្ងាត់ៗបង្ហោះសារ​លែង​ស្រឡាញ់​ប្តីហើយដោយសារតែ….

ភ្នំពេញ ​៖ ​ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថាកាលពី​ពេល​ថ្មីៗ​នេះ តារា​កំប្លែង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង ទើបតែ​សម្រាលកូន​តាម​បែប​ធម្ម​ជាតិ​ប្រកបដោយ​ជោគជ័យ ដែល​ជា​ដំណក់​ឈាម​រួមគ្នា ជាមួយ​នឹង​នាយ​កៃ​ដរ​នោះ។ដោយឡែក ក្រោយពេល សម្រាលកូន​មិន​ទាន់​បាន​១​ខែ​ផង​នោះ ខ្ញុង បាន​ខិតខំ​រកស៊ី លក់ដូរ​ទាំង​សរសៃ​ខ្ចី ដើម្បី​រកលុយ​បន្ថែម​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ព្រមទាំង​ឧស្សាហ៍ បង្ហោះ​សារ​អម​ដោយ​រូបភាព បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ចំពោះ​កូន​ជា​ខ្លាំង​ផង​ដែរ។

ក្នុងនោះដែរ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២០​នេះ អ្នកនាង​ខ្ញុង បាន​បង្ហោះ​សារ​បែប​លេង​សើច​ថា «​ពេល​មិនទាន់​មាន​កូន និយាយ​ពី​ថា​ស្រឡាញ់​ប្ដី​ស្ទើរ​លេប​ដល់ពេល​បោក​ប្ដី​បាន​កូន​មួយឃើញ​មុខ​ប្ដី​ចង់​ក្អួត​អ៊ុំ​ក្សត្រា​អស់ន័យ​ហើយ​ឯង ខ្ញុំ​លែង​ស្រឡាញ់​ឯង​ហើយ​»​។​

ដោយឡែក​កាលពី​ថ្ងៃ​ម្សិលមិញ តារា​កំប្លែង​រូប​នេះ ក៏បាន​បង្ហោះ​សារ​បង្ហាញ​ពី​ការ​ស្រឡាញ់ និង​នឹករលឹក​ចំពោះ​កូន​ដែរ​ថា «​ថ្ងៃ​សៅរ៍​នេះ​មកលេង​កម្មវិធី​រាត្រី​កម្សាន្ត​មក​តែ​ប៉ុន្មាន​ម៉ោង​សោះ​នឹក មង្គល ស្ទើរ​ដាច់ខ្យល់​ទៅហើយ​ម៉ោង 7 ម៉ាក់​ទៅដល់​ហើយ​នៅ​កូន»។

យ៉ាងណាមិញ គួរ​បញ្ជាក់​ថា តារា​កំប្លែង​ស្រី​រូប​ស្រស់ សាច់​ទ្រលុកទ្រលន់ សម្ដី​ចាក់ទឹកមិនលិច អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​នាង​ខ្ញុង ដែល​គ្រប់គ្នា​ស្គាល់​ថា ជា​ភរិយា​របស់​តារា​កំប្លែង​នាយ​កៃ​ដរ ក្រោយពី​អ្នក​ទាំងពីរបានរួម​រស់នៅ​ក្រោម​ដំបូលផ្ទះ​ជាមួយគ្នា ប្រកបដោយ​សុភមង្គល​ជាច្រើន​ឆ្នាំ​រួចមក​, កាលពី​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ ពួកគេ ក៏បាន​កាន់​ដៃ​គ្នា ចូល​រោងការ​តាម​ប្រពៃណី​ខ្មែរ​​

ដោយមាន​ការចូលរួម សំណាក់​ក្រុមគ្រួសារ​សាច់ញាតិ ភ្ញៀវ​ទាំង​ក្នុង និង​ក្រៅ​រង្វង់​សិល្បៈ​។​ពេលនេះ ពួកគេ​ទាំងពីរ ទទួល​បាន​ចំណង​ដៃ​កូន​ប្រុស​ម្នាក់ ​ឈ្មោះ​មង្គល ​ដែល​ទើប​សម្រាល​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​មិថុនា ឆ្នាំ២០២០​​​​​​​​ ក្រោយ​ពី​ពួកគេ ​រៀបការ​ជិត​មួយឆ្នាំ​នោះ​។ ងាក​ទៅ​ស្វាមី​នាយ កៃ​ដ ជា​ស្វាមី​វិញ រំភើបចិត្ត​មិន​ស្ទើរ​នោះទេ ​ក្រោយ​ពី​បាន​ក្លាយ​ជា​ឪពុក​របស់​គេ​នោះ៕ប្រភព៖តារា

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment