ដង្ហើយកូនស្រីនិងកូនប្រសា វិលមកផ្ទះ… ព្រមទាំងលើកម្រាមដៃដប់ សុំអ្នកលេងហ្វេសប៊ុក ធ្វើរឿងមួយនេះ

ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់បានអះអាងថា នៅសុខៗកូនស្រីបង្កើតរបស់ខ្លួន បាននាំប្តីនិងកូនស្រីតូច ចុះចេញពីផ្ទះបាត់ចោលគាត់ជាម្តាយ ឱ្យរស់នៅលំបាកវេទនាតែ២នាក់ម្តាយជរា ដោយគិតមកដល់សព្វថ្ងៃ មានរយៈពេលជិត១ខែមកហើយ ដែលកូនស្រីចេញទៅបាត់ដោយគ្មានដំណឹង និងមិនអាចទាក់ទងបានសោះ។

ស្ត្រីដែលអះអាងថា ត្រូវកូនស្រីនាំប្តីនិងកូនចុះចោលបាត់នោះ មានឈ្មោះមឿន ជាស្ត្រីមេម៉ាយ សព្វថ្ងៃមានលំនៅក្នុងភូមិព្រៃទទឹង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។ ចំណែកកូនស្រីបង្កើតដែលនាំប្តី និងកូនចុះចោលម្តាយបាត់ មានឈ្មោះសុំ សុម៉ា បានចុះចេញពីផ្ទះតាំងពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។

យោងតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Bong Pisey ដែលអះអាងថា ត្រូវជាអ្នកជិតខាងស្ត្រីជាម្តាយដែលត្រូវកូនស្រីចុះចោល បានបង្ហោះសាររៀបរាប់កាលពីថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០២០ ថា “ដំណឹងស្វែងរកមនុស្ស នាងខ្ញុំឈ្មោះមឿន រស់នៅភូមិព្រៃទទឹង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានបាត់កូនស្រីបង្កើតនិងចៅ ហើយកូនប្រសា អស់រយៈពេលតាំងពីខែឧសភា ថ្ងៃទី២៣ ឆ្នាំ២០២០ មកទល់សព្វថ្ងៃ បើបងប្អូនណាបានឃើញ សូមមេត្តាប្រាប់ដំណឹងមកទូរស័ព្ទ ០៨៨ ៦៦ ៣៥ ៥២៦។

ហើយសូមទទូចសុំបងប្អូនជួយស៊ែរផង គាត់មកពឹងនាងខ្ញុំឱ្យផុស ដោយមានកូនស្រីតែម្នាក់គត់ ដែលគាត់ស្ត្រីមេម៉ាយនៅជាមួយម្តាយចាស់ម្នាក់ទៀត តេទៅកូនស្រីឈ្មោះសំ សុម៉ា ទាក់ទងមិនបាន តាំងពីខែឧសភា ថ្ងៃទី១១ មកទល់សព្វថ្ងៃនេះ បើបងប្អូនបានឃើញ ជួយផ្តល់ដំណឹងមកផង ដល់លេខខាងលើ ពួកគាត់មានតែម្រាមដៃ១០ សុំអង្វរពីបងប្អូនជួយស៊ែរ…”។

តាមការបញ្ជាក់ឱ្យដឹងពីម្ចាស់គណនីហ្វេសប៊ុកខាងលើ មូលហេតុដែលស្ត្រីជាកូន នាំទាំងកូនស្រីតូច និងប្តី ចុះចោលម្តាយនេះ គឺដោយសារតាមប្តី។ ចំណែកស្ត្រីជាម្តាយដែលប្រកាសតាមរកកូនស្រីនេះ គឺគ្រាន់តែចង់ដឹងពីសុខទុក្ខរបស់កូនស្រី និងក្រុមគ្រួសារប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment