ប្តូរចិត្តឈប់លក់វិញ! ពេលនេះ ជា វណ្ណារិទ្ធ បង្ហាញផ្ទះសង់រួច យ៉ាងស្កឹមស្កៃ

ភ្នំពេញ៖ តារាសម្ដែង និងពិធីករឆ្នើមលោក ជា វណ្ណារិទ្ធ ពេលនេះ លោកកាន់តែទទួលបានប្រជាប្រិយភាព បើទោះបី បច្ចុប្បន្ន លោកមានប្រពន្ធ និងកូនប្រុសពីរនាក់រួចក៏ពិតមែន ហើយអាចនិយាយបានថា លោកជោគជ័យទាំងការងារសិល្បៈ និងជីវិតគ្រួសារ បន្ទាប់ពីមានកូនៗគួរឲ្យស្រលាញ់ពីរនាក់រួចមក។

ជាការពិតណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ជា វណ្ណារិទ្ធ កាន់តែមានសេចក្ដីសុខ ព្រមទាំងបង្ហាញសកម្មភាពពីជីវិតឯកជនជាមួយភរិយា និងកូនៗធ្វើឲ្យមហាជនរួមទាងហ្វេនៗច្រណែននឹងជិវិតគ្រួសារពោរពេញដោយយសុភមង្គលលោកជានិច្ច។ ក្នុងនោះដែរ ពិធីកររូបនេះ មិនត្រឹមតែជាសិល្បៈករមួយរូបមានឈ្មោះល្បីល្បាញប៉ុណ្ណោះទេ តែលោកនៅមានមុខជំនួញផ្ទាល់ខ្លួន ដែលកំពុងដំណើរការយ៉ាងជោគជ័យផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ លោកបានបង្ហាញផ្ទះកំពុងសាងសង់ និងត្រូវដាក់លក់វិញ តែមុននេះបន្តិចស្រាប់តែលោកបានផ្លាស់ប្ដូរចិត្តមិនលក់វិញផងដែរ។ ដោយពេលនេះ ផ្ទះថ្មី ពិធីកររូបនេះ ក៏បានសាងសងរួចរាល់មួយរយភាគរយ ហើយផ្ទះថ្មីនេះ មើលទៅពិតជាធំស្កឹមស្កៃ ព្រមទាងមានបរិយាកាសល្អគួរឲ្យចង់រស់នៅតែម្ដង។ ជាពិសេស ​ មានទីធ្លានៅមុខផ្ទះសមល្មមអាចដាំរុក្ខជាតិបន្លែផ្លែផ្កាបានទៀតផង បើតាមការនិយាយពីតារាប្រុសរូបនេះផ្ទាល់

Related posts

Leave a Comment