យូរៗចេញមុខម្តង! រ៉ន ចាន់ឌីន តែង​​ខ្លួន​​យ៉ាង​លេច​ធ្លោ​មើល​​សឹង​មិន​ស្គាល់

កុមារីដែលត្រូវបានទស្សនិកជនជាច្រើនផ្តល់ការគាំទ្របោះឆ្នោតឱ្យរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី The Voice Kid Cambodia រដូវកាលទី១ កាលពី ៣ឆ្នាំមុន ពេលនេះ រ៉ន ចាន់ឌីន បាន Update ការតុបតែង​ខ្លួនរបស់នាងយ៉ាងលេចធ្លោមែនទែនពេលឡើងឆាកតន្ត្រីម្តងៗ រហូតដល់មានទស្សនិកជនមួយចំនួន​ចំណាំនាង​សឹងពុំបានទៀតផង។

ត្បិតតែមានវ័យទើប ១៥ឆ្នាំពិតមែន ប៉ុន្តែ ចាន់ឌីន ពិតជាមានការលូតលាស់ពេញរូបពេញរាងយ៉ាងឆាប់​រហ័ស​គួរឱ្យកត់​សម្គាល់។ រីឯទឹកដមសំឡេងវិញ កុមារីដែលមានសម្បុរស្រអែមស្រស់រូបនេះ នៅតែរក្សាបាននូវសូរសៀង​ដ៏ផ្អែមដល់អ្នកគាំទ្ររបស់នាងដដែល។

បើទោះជាក្រោយពីចប់ការប្រលង The Voice Kid Cambodia កុមារីដែលមានស្រុកកំណើត​នៅខេត្តកំពង់ស្ពឺ​រូបនេះ ពុំបានក្លាយខ្លួនជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសក្តី ប៉ុន្តែជារឿយៗ រ៉ន ចាន់ឌីន ក៏នៅតែមាន​ឱកាស​បានឡើងឆាកប្រគំតន្ត្រីតូចធំរបស់ហង្សមាសខ្លះៗដែរ ហើយកាលពីពេលថ្មីៗនេះនាងក៏ទើបតែបានចូលរួម​ក្នុងកម្មវិធីថ្មីរបស់ទូរទស្សន៍ហង្សមាសដែលជាកម្មវិធីចម្រៀងបែប ភ្លេង Acoustic ជាមួយនឹងកញ្ញា ឈិន ម៉ានិច្ច ថែមទៀតផង ដែលនេះបញ្ជាក់បានថាកុមារី រ៉ន ចាន់ឌីន នៅតែមានទីផ្សារសិល្បៈល្អ និងអាចមានការរីកចម្រើន​ជា​បន្តបន្ទាប់ផងដែរនាថ្ងៃខាងមុខ

សូមទស្សនារូបភាពដូចខាងក្រោម៖

Related posts

Leave a Comment