ប្លែករាល់ឆ្នាំ! ខួបកំណើតកូនយប់មិញ គង់ ចាន់ស្រីមុំ និងគ្រួសារ លេងខ្លួនឡើងកប់

ភ្នំពេញ៖ ខណៈពេលមានភាពជោគជ័យពីការងារសិល្បៈ ក្រឡេកឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងស្រី​និងជាពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ កាន់តែមានសុភមង្គលក្នុងជីវិតគ្រួសារ ដោយតែងតែងបង្ហាញពីសកម្មភាពយ៉ាងមានក្ដីសុខ នៅលើបណ្ដាញសង្គម ធ្វើឲ្យអ្នកគ្រប់គ្នាលួចច្រណែននឹងក្រុមគ្រួសារមួយនេះ។

ជាក់ស្ដែង កាលពីយប់មិញនេះ ដែលជាថ្ងៃកំណើត គម្រប់ ២ឆ្នាំ របស់កូនស្រីនាង និងស្វាមី អ្នកទាំងពីរក៏បានរៀបចំយ៉ាងស្រស់ស្អាត ជាមួយនឹងការតុបតែងលម្អយ៉ាងទាក់ទាញ ល្អប្រណីត ដែលពោរពេញដោយភាពកក់ក្ដៅ ជាមួយនឹងទិដ្ឋភាពដ៏ត្រជាក់ភ្នែក ។

លើសពីនេះទៅទៀត មិនត្រឹមតែមានការរៀបចំយ៉ាងទាក់ទាញនោះទេ តែនៅក្នុងនោះ ត្រូវមហាជនក៏ដូចជាហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ទៅលើឈុតសម្លៀកបំពាក់របស់ក្រុមគ្រួសាររបស់នាងតែម្ដង ខណៈពេលដែលបានមកបង្ហាញខ្លួនក្នុងឈុតសម្រាប់គ្រួសារ ក្នុងស្ទាយ៍តែមួយ ព្រមទាំងជារ៉ូបពណ៌សដែលមានការរចនាយ៉ាងប្លែកភ្នែក និងលេចធ្លោយ៉ាងខ្លាំង ខណៈដែលស្វាមីនាង ក៏ស្លៀកពាក់ក្នុងឈុតពណ៌ស ដើម្បីឲ្យស៊ីគ្នាជាមួយនឹងម្ដាយកូនទាំងពីរនាក់ ដែលអ្នកណាៗឃើញពិតជាមិនសរសើរមិនបាន

Related posts

Leave a Comment