ឌុច លីដា ស្និទ្ធស្នាលជាមួយប្រុសរូបសង្ហា ដូចជា….

តារាកូន១ ឌុច លីដា បានបង្ហាញកាយវិការស្និទ្ធស្នាលជាមួយប្រុសរូបសង្ហា លោកណាខុន ដូចប្ដីអីចឹង ខណៈដែលតារាសម្ដែងនិងចម្រៀងរូបនោះ បានចេញចូលផ្ទះលីដា ដូចផ្ទះរបស់លោកដែរ។

សកម្មភាពបែបនេះត្រូវបានមនុស្សជា​ច្រើនដាក់ការសង្ស័យថា ណាខុន ជាប្ដីលាក់មុខរបស់លីដា ព្រោះតាំងពីថ្ងៃសម្រាលកូន ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេសនោះ លីដា មិនដែលប្រាប់បុរសណាជាស្វាមីនិងឪពុកកូនប្រុសរបស់នាងឡើយ។

ទោះជាយ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទកន្លងមក លោកណាខុន បានទទួលស្គាល់ថា លោកពិតជាចេញចូលផ្ទះលីដា ជាញឹកញាប់ដូចការលេចឮមែន ប៉ុន្ដែលោកបានប្រកែកចំពោះដំណឹងដែលលេចឮថា លោកជាប្ដីរបស់លីដា ឬជាឪពុករបស់កូនប្រុសនាង។ លោកថា មិនមែនតែពេលលីដា មានកូន បានលោកចេញចូលផ្ទះលីដា និងស្និទ្ធស្នាលជាមួយនាងនោះទេ ប៉ុន្ដែលោកនិងលីដា បានស្គាល់គ្នាតាំងពីចូលសិល្បៈម្ល៉េះ គឺជាច្រើនឆ្នាំមកហើយ តែរាប់អានគ្នាជាមិត្តភក្ដិ មិនមែនក្នុងន័យស្នេហានោះទេ។

ឌុច លីដា ដែលល្បីមានស្រីតាមស្នេហាច្រើនជាងប្រុសនោះ ស្រាប់តែកាលពីខែមករា ឆ្នាំ២០២០ នាងបានសម្រាលកូនប្រុសបាន១ ហើយពេលនេះកូននាងមានអាយុជិត៧ខែមកហើយ តែមិនដឹងប្ដីថាជាអ្នកណាឡើយ។

យ៉ាងណា លីដា ថា មិនចង់និយាយច្រើនពីប្ដីនោះទេ ហើយរឹតតែមិនអាចប្រាប់បានថា​តើបុរសណាជាស្វាមីរបស់នាង ដោយនាងគ្រាន់តែបង្ហើបថា ឪពុករបស់កូនប្រុសនាងជាមន្រ្ដីរាជការម្នាក់ មិនមែនជាអ្នកសិល្បៈនោះទេ។

លីដា បញ្ជាក់ថា មិនខ្វល់រឿងគេរិះគន់មានកូនមុនរៀបការនោះទេ ព្រោះនាងមិនដែលចាត់ទុកមង្គលការចាំបាច់បំផុតសម្រាប់នាងនោះឡើយ។ នាងថា​នៅតែបន្ដការងារសិល្បៈជាធម្មតា​តែទទួលថតរឿងខ្លីនិងស្ពត បើរឿងភាគវិញ នាងប្រហែលជាគ្មានពេលគ្រប់គ្រាន់ទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment