គួរឱ្យសរសើរមែន! ចំណុចមួយនេះបង្ហាញថា ឱក សុគន្ធកញ្ញា ពិតជាស្រលាញ់កូនប្រុសខ្លាំង

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា នៅតែអាចរក្សាតំណែងបានយ៉ាងនឹងធឹង បើទោះបីជាអ្នកនាងរៀបការ និងមានកូនប្រុសម្នាក់រួចហើយក្តី។

ភាពស្ថិតស្ថេរក្នុងអាជីពសិល្បៈសម្រាប់តារាចម្រៀងរូបនេះមិនស្ថិតលើការនៅលីវ ឬ មានគ្រួសារនោះទេ ព្រោះក្រោយពេលដែលអ្នកនាងសាងគ្រួសាររួច ការងារសិល្បៈរបស់អ្នកនៅតែមានដដែល ហើយសឹងតែមានច្រើនជាងពេលនៅលីវទៀតផង។

យ៉ាងណាមិញបើក្រឡេកមកមើលកូនប្រុសបណ្តូលចិត្តតែមួយវិញនោះ បច្ចុប្បន្នមានអាយុទើបតែ ០៨ខែគត់ប៉ុណ្ណោះ ប៉ុន្តែអ្នកម្តាយរូបនេះស្រាប់តែនាំកូនប្រុសទៅគយគន់សាលារៀនបាត់ទៅហើយ ដែលត្រៀមនឹងចូលរៀននាឆ្នាំក្រោយនេះហើយ។

អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ថា “ថ្ងៃនេះអូនឆលី មកពិនិត្យកន្លែងត្រូវសិក្សា… នៅសល់តែ ១ឆ្នាំ៤ខែ ទៀតទេបានចូលរៀនហើយ…”។ ទាំងអស់នេះស្តែងឱ្យឃើញពីទឹកចិត្តម្តាយ ដែលទាមទារ ឱ្យកូនមានចំណេះដឹង បើទោះបីជាកូននៅតូចយ៉ាងណាក្តី៕

Related posts

Leave a Comment