មានន័យណាស់ អៀ ម៉េងលិ ថា «អ្នកមានជាងបងមានច្រើនតែអ្នកល្អដូចបងមិនប្រាកដថាមានច្រើនទេ

បើទោះមិនទាន់រៀបការតែចំណងស្នេហ៍របស់តារាសម្តែងរូបស្រស់ អៀ ម៉េងលិ និង គូស្នេហ៍កាន់តែផ្អែមល្ហែម និង ស៊ីជម្រៅ ។ ថ្មីៗនេះ អៀ ម៉េងលិ បានសរសើរគូស្នេហ៍របស់ខ្លួនពេញៗមាត់ថាជាបុរសល្អដែលនាងពិបាកនឹងរក

ដោយសារតែរូបសម្រស់ស្រស់ស្អាតសាច់សខ្ចីរួមជាមួយនឹងការចូលចិត្តបង្អួតភាពសិចស៊ីផងនោះ បានធ្វើឱ្យ អៀ ម៉េងលិ កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ជាពិសេសបុរសៗជាច្រើនខកចិត្តស្តាយសម្រស់ស្រឡូនស្អាតរបស់តារារូបនេះដែលមានម្ចាស់ទៅហើយ ។ ថ្មីៗនេះ អៀ ម៉េងលិ និង គូស្នេហ៍បានបណ្តើរគ្នាទៅលម្ហែនៅតំបន់មាត់សមុទ្រយ៉ាងរីករាយ

ក្នុងនោះ អៀ ម៉េងលិ បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតរួមជាមួយនឹងសារដែលមានអត្ថន័យថា «អរគុណក្ដីស្រឡាញ់ដ៏មានន័យ អរគុណគ្រប់យ៉ាងដែលផ្ដល់ឱ្យ អរគុណដែលតែងតែបារម្ភ និង គិតគូរពីអនាគតអូន ទាំងពួកយើងត្រឹមជាសង្សារមិនទាន់ជាប្ដីប្រពន្ធ បើឱ្យខ្ញុំជ្រើសអ្នកផ្សេងដែលល្អជាង គ្មានទេ អាចនិយាយបានថាអ្នកមានជាងបងមានច្រើនណាស់ តែអ្នកល្អដូចបងមិនប្រាកដថាមានច្រើនទេ» ។

ការលើកឡើងរបស់ អៀ ម៉េងលិ បានធ្វើឱ្យបុរសមិនតិចទេច្រណែននឹងគូស្នេហ៍របស់នាង តែយ៉ាងណាក៏មានការជូនពរឱ្យចំណងស្នេហ៍របស់ អៀ ម៉េងលិ និងម្ចាស់ស្នេហ៍ឈានទៅដល់រោងជ័យ ។ មួយរយៈចុងក្រោយនេះ អៀ ម៉េងលិ មិនសូវរវីរវល់នៅក្នុងការងារសិល្បៈប៉ុន្មានទេ ដោយនាងចំណាយពេលទៅពង្រឹងមុខរបរក្នុងដៃមួយចំនួនផងដែរ

Related posts

Leave a Comment