សម ម៉ាណា កំពុងមានក្តីសុខ ក្រោយសម្រាលបានកូនស្រីស្រស់ស្អាត

ស្ងាត់ៗតារាសម្តែង និង ម៉ូដែលរូបស្រស់ សម ម៉ាណា សម្រាលបានកូនស្រីម្នាក់ដែលមានមុខមាត់ស្រស់ស្អាតគួរឱ្យស្រឡាញ់ទាំងមិនទាន់មានព័ត៌មានរៀបការ ប៉ុន្តែយ៉ាងណាមានការលើកឡើងថា សម ម៉ាណា មិនមានការខ្វល់ខ្វាយរឿងគេសើចយំទេ សំខាន់ពេលនេះនាងកំពុងមានសុភមង្គលខ្លាំង ។

ដោយសារមិនទាន់រៀបការ សម ម៉ាណា ហាក់មិនទាន់មានភាពក្លាហានក្នុងការបើកចំហរឿងពពោះ របស់ខ្លួនឡើយ តែមិត្តភក្តិក្នុងសិល្បៈសុទ្ធតែដឹងគ្រប់គ្នាថានាងមានផ្ទៃពោះ និង បានសម្រាលកូនដំបូងដោយសុវត្ថិភាព ពេលនេះបានប្រមាណជា ១៥ ថ្ងៃហើយ ដែលកូនស្រីរបស់នាងមានមុខមាត់គួរឱ្យក្នាញ់ជាខ្លាំង ។ ក្នុងនោះក៏មានការបង្ហើបថា ពេលនេះ សម ម៉ាណា កំពុងរីករាយចិត្តជាខ្លាំងដោយនាងបានក្លាយជាម្តាយរបស់គេ ហើយនាងក៏មិនខ្វល់ពីអ្នកនិយាយមិនល្អពីរនាងដែរ ។ ប្រភពនោះបន្ថែមថា បើតាមគម្រោង សម ម៉ាណា មានបំណងយកកូនជាប់ៗគ្នាទាន់នាងនៅវ័យក្មេងនៅឡើយ

អ្វីដែលចាប់អារម្មណ៍គេជឿ សម ម៉ាណា អាចនឹងបញ្ចប់ការងារសិល្បៈដោយសារពេលនេះជីវភាពរស់នៅរបស់នាងហ៊ឺហាមិនខ្វល់ពីការសន្សំប្រាក់តាមរយៈការងារសម្តែង និង ដើរម៉ូដដូចមុនទេ ។ មិនមែនមានតែ សម ម៉ាណា ទេចុងក្រោយនេះ គេសម្គាល់ឃើញតារាស្រីជាច្រើនបានសម្រេចចិត្តយកកូនជាបន្តបន្ទាប់ដោយមិនបានរៀបការឡើយ

Related posts

Leave a Comment