អីយ៉ា! ស្ងាត់ៗ វ៉ាន់ វល័ក្ខ បង្ហាញវីឡាកំពុងសាងសង់ តម្លៃជិតកន្លះលានដុល្លារ

ថ្វីដ្បិតមិនមែនជាតារាដែលមានឈ្មោះបោះសំឡេងខ្លាំងក៏ពិតមែន តែតារារូបស្រស់សិចស៊ី វ៉ាន់ វល័ក្ខ បានធ្វើឱ្យមិត្តភក្តិបើកភ្នែកធំៗស្ទើរគ្រប់គ្នា ដោយថ្មីៗនេះនាងបង្ហាញផ្ទះវីឡាកំពុងសាងសង់ ដែលនាងបានទិញក្នុងតម្លៃប្រមាណជា ៤០ ម៉ឺនដុល្លារ ។

ខណៈតារាជាច្រើនបានត្អូញត្អែរពីការបាត់បង់ប្រាក់ចំណូលក្នុងរដូវកាលកូវីដ ១៩ នេះ រហូតតារាខ្លះបានប្រកាសលក់ឡៃឡុងនៅមុខរបរ ក៏ដូចជាផ្ទះក៏ពិតមែន តែបើគេក្រឡេកមកមើលតារាស្រីរូបស្រស់ វ៉ាន់ វល័ក្ខ ឯណេះវិញ បានបង្អួតសមាជិកថ្មីជាផ្ទះវីឡាដែលកំពុងសាងសង់នៅឡើយ ។ ក្នុងនោះស្រីស្រស់រូបនេះ បានបង្ហាញរូបភាពមួយសន្លឹកអមជាមួយនឹងសារថា «អ្វីៗផ្ដើមចេញពីក្ដីស្រមៃហើយយើងព្យាយាមឱ្យក្លាយជាការពិត ទ្រាំបន្តិចទៀតជិតបានចូលនៅហើយ» ។ ការបើកបង្ហាញផ្ទះវីឡានេះបានធ្វើឱ្យមិត្តភក្តិបើកភ្នែកធំៗគ្រប់ៗ

បើតាមប្រភពមិត្តជិតដិតរបស់ វ៉ាន់ វល័ក្ខ បានបង្ហើបថា ផ្ទះវីឡានេះ វ៉ាន់ វល័ក្ខ ទិញក្នុងតម្លៃប្រមាណជាង ៤០ ម៉ឺនដុល្លារនៅក្នុងបុរីអ័រគីដេ ។ ប្រភពនោះព្រលយថា មិនត្រឹមតែផ្ទះវីឡាទេ ឆាប់ៗនេះ វ៉ាន់ វល័ក្ខ ក៏ត្រៀមនឹងដូរសេ៊រីរថយន្តខ្លាញ់គោដែលមានតម្លៃខ្ពស់មិនធម្មតាដែរ ។ ដោយសារតែរូបសម្រស់ស្រស់ស្អាត រួមផ្សំជាមួយនឹងការចូលចិត្តលែងភាពសិចស៊ីដោយមិនកំណាញ់នោះ បានធ្វើឱ្យ វ៉ាន់ វល័ក្ខ មានការងារទូលាយមិនធម្មតា ហើយពេលនេះនាងកំពុងមមាញឹកក្នុងការថតរឿងភាគទូរទស្សន៍ផងដែរ

Related posts

Leave a Comment