ភរិយាឧកញ៉ា ប៊ុន រតនា បានបន្ថែមអាជីពថ្មី ក្រោយសម្រាលកូនរួច

ភ្នំពេញ៖ លោកឧកញ៉ាដែលទើបនឹងប្រកាសឋានៈថ្មី ប៊ុន រតនា ពិតជាជោគជ័យយ៉ាងខ្លាំងជាមួយនឹងមុខរបរទិញ-លក់រថយន្ត ក្រោយពេលបោះបង់អាជីពជាអ្នកដឹកនាំសម្តែងស្ទើរទាំងស្រុង។

លោកឧកញ៉ា ប៊ុន រតនា ក៏ទើបនឹងទទួលបានកាដូកូនស្រីដ៏ស្រស់ស្អាតមួយរូបផងដែរ ខណៈចំណងអាពាហ៍ពិពាហ៍ជាមួយនឹងភរិយាត្រូវចំណាយពេលរស់នៅជាមួយគ្នាជាង១ឆ្នាំ មកហើយ ដែលលោកមិនឱ្យភរិយាធ្វើការងារធ្ងន់ៗ ឬ គិតគូរខ្វាយខ្វល់ច្រើននោះទេ

តែយ៉ាងណាក៏ដោយបន្ទាប់ពីសម្រាលកូនបានមួយរយៈមក ភរិយារបស់អតីតអ្នកដឹកនាំសម្តែងរូបនេះស្រាប់តែចាប់អារម្មណ៍ជាមួយនឹងមុខរបរច្នៃម៉ូតសម្លៀកបំពាក់ជាលក្ខណៈគ្រួសារប្លែកៗ រហូតបែកគំនិតធ្វើវាឡើងដើម្បីបន្ថែមចំណូលពីលើចំណូលរបស់ស្វាមី៕

តោះ! ចង់ដឹងថាភរិយាលោកឧកញ៉ា ប៊ុន រតនា ច្នៃបានម៉ូតសម្លៀកបំពាក់អ្វីខ្លះ ទស្សនាទាំងអស់គ្នា

Related posts

Leave a Comment