បាត់មុខយូរ អាវី ប្រលែងភាពស៊ិចស៊ីក្នុងថ្ងៃកំណើតលើទឹកដីកោះរ៉ុង មួយអស់ដៃ

ក្រុងព្រះសីហនុ៖ ប្រហែលជាមានទស្សនិកជនមិនតិចនោះតែនៅចាំ តារាសម្ដែងស្រីរូបស្រស់កញ្ញា ឡី មរកត ដែលប្រិយមិត្តភាគច្រើនស្គាល់ឈ្មោះថា អាវី នោះ ក្រោយពីបាត់មុខពីវិថីសិល្បៈជាច្រើនខែ ធ្វើបណ្ដាអ្នកគាំទ្ររបស់ខ្លួនមិនតិចនោះទេនឹករលឹកទៅលើទេពកោសល្យរបស់នាងខ្លាំងតែម្ដង ។
ជាមួយគ្នាផងដែរ ស្របពេលដែលតារាសម្ដែងស្រីដ៏មានភាពទាក់ទាញខ្លាំងរូបនេះ មិនសូវជាលេចមុខក្នុងការសម្ដែងផ្សេងៗក៏ពិតមែន តែខ្លួនមានភាពជោគជ័យខ្លាំងទៅមុខរបរOnline របស់នាង ក្នុងនាមជាម្ចាស់ផលិតផលមួយ ថែមទាំងមានការគាំទ្រខ្លាំងទៀតផង។
យ៉ាងណាមិញ កាលពីថ្មីៗនេះក្រោយពី កញ្ញា ឡី មរកត បានបង្ហោះរូបភាពជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយគណនីផ្លូវការ ពីសកម្មភាពខួបកំណើតរបស់នាងលើទឹកដីកោះរ៉ុង ធ្វើឲ្យបណ្ដាប្រិយមិត្តជាច្រើនឃើញហើយបើកភ្នែកធំៗលាន់មាត់ សរសើរទៅពីសាច់សរខ្ចីរបស់នាងគ្រប់គ្នាតែម្ដង ស្របពេលដែលនាងបានបញ្ចេញភាពស៊ិចស៊ីមិនធម្មតានោះទេ។

ទន្ទឹមនឹងសកម្មភាពរបស់តារាស្រីរូបនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នាតែម្តង ស្របពេលដែលខ្លួន ទទួលបានភាពជោគជ័យខ្លាំងទាំងការរកស៊ី នឹងអាជីពជាអ្នកសម្ដែងផងនោះ។ យ៉ាងណាមិញ តាមរយៈរូបភាពការតែងខ្លួនខាងលើនេះ និងការប្រើប្រាស់របស់របរប្រ៊េនៗប្រចាំថ្ងៃក្នុងជីវិតរបស់នាង ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត ជាមួយនឹងជីវិតឯកជនរបស់នាងគ្រប់គ្នាផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

Related posts

Leave a Comment