គួរឲ្យស្រលាញ់ដល់ហើយ! ឆលី ថ្លោសពេក ដល់ថ្នាក់ ឱក សុគន្ធកញ្ញា ពរបែបនេះ បាននៅស្ងៀម, អាយុជិត៨ខែសោះ មានទម្ងន់រហូតដល់ទៅ…

អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ជាកូនប្រុសសំណព្វចិត្តរបស់ តារាចម្រៀង​ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ដែលបាន កើតនៅ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កាលពីពេលកន្លងទៅ។ ហើយមកដល់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២០ នេះ ឆលី មានអាយុ ជិត ៨ខែហើយ ដោយមានសុខភាពល្អ និងគួរឲ្យក្នាញ់ណាស់។

រឹតតែមិនគួរឲ្យជឿនោះ ម្សិលមិញនេះ នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២០ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ខណៈកំពុងពរ កូនប្រុសរបស់ខ្លួន ថែមទាំងនិយាយថា “មានតែពរម៉ូដហ្នឹងទេ បាននៅស្ងៀម ហើយកូនត្រឹមតែ១០គីឡូកន្លះទេ អ៊ុំពូមីងអើយ”។

ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នា ចូល comment ថា ៖ ពរចុកដៃហើយបង, គួរឲ្យស្រលាញ់ណាស់អូនតូច, ឆលីថ្លោស ណាស់បង, គ្រួសារតូចមួយ ដ៏កក់ក្តៅ ព្រមទាំងនៅមានការលើកឡើងសរសើរពីគ្រួសារតារាចម្រៀងរូបនេះជាច្រើនទៀត។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែម សូមទស្សនារូបភាពខាងក្រោម ៖

Related posts

Leave a Comment