ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្តែងស្រី កញ្ញា អាវី កាន់តែមានរូបឆោមកាន់តែស្អាតឡើង សាច់សខ្ចី ការតែងខ្លួនតែងតែប្លែកៗបែបស៊ីវិល័យ គួរឲ្យចាប់អារម្មណ៍ បើទោះបីជាបច្ចុប្បន្ន ការងារសិល្បៈរបស់នាងហាក់ដូចជាស្ងាត់ក្តី។
យ៉ាងណាមិញ បើងាកមកមើលជីវិតឯកជនរបស់នាងវិញ ឃើញថាបច្ចុប្បន្នក្រៅពីសម្រស់ស្អាត តែជីវិតរបស់នាងពិតជាគួរឲ្យសរសើរ ជាមួយនឹងជីវិតដ៏សម្បូរបែបមានទ្រនំរស់នៅសព្វថ្ងៃ យ៉ាងធំស្កឹមស្កៃតម្លៃរាប់ម៉ឺនដុល្លារ ប្រើប្រាស់របស់ប៊្រេនៗថ្លៃៗមិនធម្មតានោះទេ
លើសពីនេះទៅទៀតនោះ រាល់ពេលទំនេរពីការងារ តារាស្រីរូបនេះតែងតែនាំខ្លួនឯងដើរលេងនៅក្រៅប្រទេស ជាមួយនឹងការបង្ហាញរូបសម្រស់យ៉ាងស្រស់ស្អាត ស្ទើតែគ្រប់ពេលតែម្តង
ទន្ទឹមនឹងសកម្មភាពជីវិតរបស់តារាស្រីរូបនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នាតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពការតែងខ្លួន ការប្រើប្រាស់ជីវិតរបស់នាង ក៏តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត ជាមួយនឹងជីវិតឯកជនរបស់នាងគ្រប់គ្នាផងដែរ