ជាតារាល្បីមែន! តែ នីឡា ចង់រៀបការតូចតាច ជុំតែគ្រួសារ មិនខ្វល់អ្នកណាសើច

ភ្នំពេញ៖ តារាកំប្លែងវ័យក្មេង កញ្ញា វ៉ាន់ នីឡា ជាតារាស្រីដែលមានទេពកោសល្យផ្នែកលេងកំប្លែង អាចធ្វើឲ្យទស្សនិកជនជាច្រើន មានភាពសប្បាយរីការាយជាមួយកាយវិការ និងពាក្យសម្ដីរបស់នាងជានិច្ច។

យ៉ាងណាមិញ បច្ចុប្បន្ន តារាកំប្លែកស្រីរូបនេះ ក៏មានម្ចាស់ចិត្តរួចហើយដែល ដោយនាងជាមួយគូដណ្ដឹងក៏កំពុងឈានដល់ចាប់ដៃគ្នាចូលរោងការផងដែរ។ តែដោយសារ មានជំងឺវីរុសកូវីដ-១៩ រាតត្បាតក្នុងប្រទេសកម្ពុជា ទើបធ្វើឲ្យនាងនឹងគូដណ្ដឹងលើកថ្ងៃរៀបការវិញ។ ជាពិសេស មួយរយៈចុងក្រោយនេះ កញ្ញា វ៉ាន់ នីឡា​ តែងតែបង្ហោះរូបភាពជាមួយគូស្នេហ៍យ៉ាងស្អិតរមួត បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច។ មិនតែប៉ុណ្ណោះ នាងក៏បាននិយាយសរសើររឿងល្អៗពីគូដណ្ដឹងរបស់នាងសឹងតែមិនដាច់ពីមាត់។

ជាក់ស្ដែង ស្រាប់តែថ្មីៗនេះ នាងបានបង្ហោះសារខ្លីមួយនិយាយពីរឿងរៀបការសារជាថ្មីថា៖​

រៀបចំមង្គលការខ្នាតតូចមនុស្សពីរគ្រួសារ ចុះអ៊ីតាស៊ីវិល សល់លុយរកស៊ី អ្នកណាសើចកុំខ្វល់ សំខាន់យើងមានសុភមង្គលសល់លុយ។

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាសារខ្លីមួយរបស់ កញ្ញា វ៉ាន់ នីឡា​ ប៉ុណ្ណោះ តែនាងនៅមិនទាន់កំណត់ថ្ងៃរៀបការឲ្យបានជាក់លាក់នោះទេ។ ក្រោយហ្វេនៗបានឃើញសារមួយនោះហើយ បានជូនពរនាង និងអនាគតស្វាមីទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment