ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់ច្បាស់រួចមកហើយ អ្នកនាង Love Riya គឺជាអ្នកលក់ផលិតផលអនឡាញដ៏មានឈ្មោះល្បីក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតែប៉ុណ្ណោះថែមទាំងមានរូបសម្រស់ស្រស់ស្អាត និងមានភាពសិចស៊ីគួរឲ្យទាក់ទាញទៀតផង ហេីយជាពិសេសនោះរូបនាងក៏តែងតែចុះជួយដល់អ្នកក្រីក្រលំបាកផងដែរ។
ដោយឡែក កាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នេះ អ្នកនាង Love Riya បានមានការប្រតិកម្មជាខ្លាំងចំពោះបុរសម្នាក់ដែលបានប្រមាថជីវិតរបស់នាង និងបានថានាងជាមនុស្សម្នាក់ដែលអួត ខណៈដែលមានបន្តិចសោះ ទាំងដែលខ្លួនរបស់លោកមានដីដល់ទៅ៧០ហិចតានៅមិនបានអួតផងនោះ។
បន្ថែមទៀតនោះ បុរសដដែលរូបនេះក៏បានលេីកឡេីងបន្តថា បេីចង់គំរាមកំហែង និងប្តឹងនោះ គឺលោកមិនខ្លាចទេ លោកនៅកំពង់ចាម គំរាមកំហែងបានតែនៅខេត្តដទៃទេ។ ទន្ទឹមនឹងនេះដែរ អ្នកនាង Love Riya ក៏បានធ្វើការប្រកាសស្វែងរកបុរសរូបនេះ នឹងជូន២០០ដុល្លារផងដែរបេីមានអ្នកស្គាល់បុរសរូបនេះ ហេីយរូបនាងនឹងនាំប៉ូលិសចុះទៅដល់ផ្ទះតែម្តង ។ ចង់ជ្រាបច្បាស់
សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។