១៣ ឆ្នាំ ពៅ បញ្ញាពេជ្រ ធុញទ្រាន់នឹងការអង្គុយលើរទេះរុញ

ក្រោយពីបានបង្ហាញខ្លួនតាមរយៈបណ្តាញសង្គម fb របស់ខ្លួនជាប្រចាំ អតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ បានធ្វើឱ្យអ្នកគាំទ្រដែលស្រឡាញ់រាប់អាននាង បានដឹងពីសុខទុក្ខ និង ការរស់នៅប្រចាំថ្ងៃរបស់នាង ដោយបច្ចុប្បន្នតាមការបង្ហាញឱ្យដឹងពីអតីតតារាចម្រៀងរូបនេះគឺនាងកំពុងរស់នៅក្នុងប្រទេសថៃ ។

នៅក្នុងគណនី fb របស់ ពៅ បញ្ញាពេជ្រ តែងតែបង្ហាញពីសកម្មភាពនៃការរស់នៅប្រចាំថ្ងៃរបស់ខ្លួនជារឿយៗ ទាំងនៅក្នុងផ្ទះ ការធ្វើដំណើរទៅកាន់ទីកន្លែងនានា ជាពិសេសនោះជារៀងរាល់ថ្ងៃនាងតែងតែលក់សសម្លៀកបំពាក់ និង សំភារនានាតាមរយៈការ live តាម online ផងដែរ ។

ទោះបីជាបានដឹងពីសុខទុក្ខរបស់អតីតតារាចម្រៀងរូបនេះក៏ហើយ តែអ្នកគាំទ្រ និង មហាជនក៏នៅតែអាណិតព្រោះនាងពិការអង្គុយនៅតែលើរទេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ម្យ៉ាងវិញទៀតថ្មីៗនេះ ពៅ បញ្ញាពេជ្រ កាន់តែធ្វើឱ្យអ្នកគាំទ្រ ជាពិសេសអ្នកលេងបណ្តាញសង្គមកាន់តែអាសូរ និង ស្រណោះនូវពាក្យសម្តីរបស់នាងថែមទៀត ដោយនាងបានរៀបរាប់យ៉ាងដូច្នេះថា «ដឹងកាលបើដើរបាន អង្គុយយូរៗធុញណាស់ អង្គុយ ១៣ ឆ្នាំហើយ» ។

បន្ទាប់ពីបង្ហោះនូវឃ្លានោះហើយ តារាចម្រៀង ពៅ បញ្ញា បានធ្វើឱ្យមហាជនបង្ហាញក្តីស្រឡាញ់ និង ការបារម្ភ ដោយក្នុងនេះមានមិត្តភក្តិ និង អ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តនាង និង ជូនពរឱ្យនាងឆាប់បានជាសះស្បើយក្នុងពេលឆាប់ៗ ៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment