អ្នកគាំទ្រស្រឡាំងកាំង ពេល អ៊ុន សិទ្ធា និយាយថានារីម្នាក់នេះជាប្រពន្ធពេញៗមាត់

ចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈទាំងការសម្តែង និង ការដើរម៉ូដអស់ជាច្រើនឆ្នាំកន្លងមក តារាសប្បុរស្រអែមដែលត្រូវបានមហាជនហៅថា «បុរសខ្មែអង្គរ» អ៊ុន សិទ្ធា ហាក់មិនទាន់មាននារីណាម្នាក់ធ្វើជាម្ចាស់បេះដូងនៅឡើយនោះទេ តែថ្មីៗនេះតារារាងខ្ពស់ស្រឡះរូបនេះ បានធ្វើឲ្យមហាជន និង អ្នកគាំទ្រស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហាញរូបនារីម្នាក់នៅលើគណនី fb និង និយាយថា «ប្រពន្ធខ្ញុំ» ។

ភ្លាមៗនោះ អ្នកលេង fb ជាច្រើនបានសួរនាំថា «តើលោកមានសង្សារតាំងពីពេលណា? រៀបការតាំពីពេលណា?»។ អ្នកលេង fb ខ្លះទៀតក៏បានជូរពរ និង ខមមិនថាប្រពន្ធរបស់ អ៊ុន សិទ្ធា ស្រស់ស្អាត និង ស័ក្តិសមនឹងលោកខ្លាំងណាស់ ។

យ៉ាងណាមិញ រូបភាព ២ សន្លឹក ព្រមទាំងឃ្លាថា «ប្រពន្ធខ្ញុំ» នោះ បានធ្វើឲ្យមហាជនមានការភាន់ច្រឡំពិតប្រាកដមែន ព្រោះការពិតនារីម្នាក់ដែលនៅក្នុងរូបភាពនោះគឺជាប្រពន្ធរបស់ អ៊ុន សិទ្ធា នៅក្នុងខ្សែភាពយន្តថ្មី មានចំណងជើងថា «ចំណងអាពាហ៍ពិពាហ៍» តែប៉ុណ្ណោះ ៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment