ទម្លាយទិដ្ឋភាពក្នុងផ្ទះវីឡាថ្មីរបស់ កែវ ចាន់និមល ទិញឱ្យកូនស្រីថ្ងៃមុន រៀបចំស្អាតណាស់!

គេចាំបានថាពិធីការិនី កែវ ចាន់និមល បានទិញផ្ទះវីឡាដ៏ប្រណីតមួយដើម្បីបំពេញបំណងកូនស្រីនៅក្នុងថ្ងៃខួបកំណើតគម្រប់អាយុ ៩ ឆ្នាំ កាលពីចុងខែមិថុនាកន្លងទៅនេះ ។ អ្វីដែលចាប់អារម្មណ៍នេះជាទិដ្ឋភាពខ្លះៗនៅក្នុងការរៀបចំតុបតែងលម្អនៅក្នុងផ្ទះវីឡាដ៏ស្រស់ស្អាតមួយនេះ ។

ថ្មីៗនេះ កែវ ចាន់និមល បានបង្ហាញនូវរូបភាពខ្លះៗនៅក្នុងការរៀបចំផ្ទះវីឡាថ្មីរបស់នាងសម្រាប់កូនស្រីតែមួយ ដោយគេសង្កេតឃើញថាពិតជាស្រស់ស្អាត និង ទំនើបជាខ្លាំង ជាមួយនឹងការរៀបចំលម្អនៅក្នុងវីឡាថ្មីនេះ ។ ក្រៅពីផ្ទះវីឡា កូនស្រីរបស់ កែវ ចាន់និមល ក៏កំពុងទន្ទឹងចង់បានប្អូនមកប្រលែងលេងផងដែរ ។ ក្នុងនោះក៏មានការបង្ហើបថា កែវ ចាន់និមល ក៏មានដំណឹងល្អហើយដែរគ្រាន់តែនាងមិនទាន់បានប្រកាសតែប៉ុណ្ណោះ ។

បើទោះបីការងារជាពិធីការិនីមិនសូវមមាញឹកខ្លាំងដូចមុនក៏ពិតមែន តែ កែវ ចាន់និមល នៅតាមមានទឹកមាត់លេបដោយនាងតែងលេចមុខនៅក្នុងកម្មវិធីនានារបស់ក្រុមហ៊ុន ជាពិសេសនាងនៅតែក្តោបបានតំណែងជាពិធីការិនីនៅក្នុងកម្មវិធីធំៗផ្សាយផ្ទាល់របសទូរទស្សន៍ហង្សមាស ។ ចុងក្រោយនេះ កែវ ចាន់និមល បានបង្ហាញមុខជាមួយដៃគូប្រុសលោក សុខ រ៉ាស៊ី មិនមែនដៃគូស័ក្តិសមលោក ជា វិបុល នោះទេ ។ នៅតែមានការសរសើរពីសំណាក់អ្នកគាំទ្រថា មួយរយៈនេះ កែវ ចាន់និមល រៀបចំការតុបតែងខ្លួន និង លេងស្ទីលបានស្រស់ស្អាតទាក់ទាញខ្លាំងណាស់ ៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment