តារាចម្រៀង រតនៈ ពិសី ឡើងផ្ទះវីឡាថ្មីយ៉ាងស្ងប់ស្ងាត់

ពិតជាមិនធម្មតាស្ងាត់ៗតារាចម្រៀងនិយមតុបតែងខ្លួនសិចស៊ី រតនៈ ពិសី បានរៀបចំពិធីឡើងគេហដ្ឋានថ្មីយ៉ាងស្ងប់ស្ងាត់ដោយមានអ្នកចូលរួមជាមិត្តភក្តិស្និទ្ធស្នាលនិង ក្រុមគ្រួសារតែប៉ុណ្ណោះ កាលពីថ្ងៃទី ០៨ កន្លងទៅនេះ ។

បើតាមការបង្ហើបពីសំណាក់មិត្តភក្តិជិតស្និទ្ធជាមួយតារាចម្រៀង រតនៈ ពិសី បានឱ្យដឹងថា ផ្ទះវីឡាថ្មីដែល រតនៈ ពិសី បានរៀបចំពិធីឡើងកាលពីកន្លងទៅនោះគឺមានតម្លៃប្រមាណជា ៣០ ម៉ឺនដុល្លារឯណោះ ។ ជាមួយនឹងការអបអរសាទរចំពោះសមិទ្ធផលថ្មីរបស់តារាចម្រៀងនៅក្នុងផលិតកម្មថប់ម្ញូហ្សិករូបនេះ ក៏មានមិត្តភក្តិខ្លះលើកឡើងថា ហេតុអ្វី រតនៈ ពិសី រៀបចំពិធីស្ងាត់ៗបែបនេះទៅវិញ ។

យ៉ាងណា រតនៈ ពិសី បានលើកឡើងថា មូលហេតុនាងមិនអញ្ជើញភ្ញៀវច្រើនដោយសារនាងរៀបចំពិធីតូចតាច តែនៅពេលមានពិធីធំដុំនាងមិនភ្លេចទេ ។ មានការបង្ហើបថា ការព្រលយបែបនេះស្របលេចឮថា រតនៈ ពីសី ក៏មានគូស្នេហ៍ដែលគ្រោងនឹងចូលរោងការផងដែរ ។

ចុងក្រោយនេះគេសង្កេតឃើញថា តារាចម្រៀងរូបស្រស់និយមការតុបតែងខ្លួន រតនៈ ពិសី កាន់តែមានជីវភាពហ៊ឺហា និង កាលីបមិនធម្មតាដែរ ។ ក្រៅពីច្រៀង រតនៈពិសី ក៏ជាម្ចាសហាងស្ប៉ាមួយដែរ ។ ចុងក្រោយនេះ រតនៈ ពិសី មិនសូវលេងស្ទីលតុបតែងខ្លួនសិចស៊ីដូចមុនទេ ដោយមានការបង្ហើបថា ដោយសារនាងខ្លាចគូស្នេហ៍ប្រចណ្ឌ ៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment