កាលពីពេលថ្មីៗនេះ សង្ឃមួយអង្គដែលមា ន សាច់ដុំធំៗ បានធ្វើឲ្យមានកា រចា ប់អារម្មណ៍យ៉ា ងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះរូបភា ពជាច្រើនសន្លឹក អំពីដំណើរកម្សាន្តទៅកា ន់ តំបន់ព្រៃភ្នំ ដោ យថតរូបជាមួយសម្រស់ធម្មជាតិ ទឹកជ្រោះថ្លា យ៉ាងស្រស់ៗស្អាត ដែលមើ លទៅដូច ជាតា រាបង្ហាញម៉ូដអ៊ីចឹង។
ក្រោយបានឃើញមនុស្សមួ យចំនួនមា នការរិះគ ន់ថា សកម្មភាពទាំង នេះរប ស់សង្ឃខាងលើ ហាក់មិ នសមរម្យ ក្រសួងធម្មការ និងសាសនា តាមរយៈលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់វិទ្យុក្នុងស្រុកមួយថា ពាក់ព័ន្ធនឹងរឿងនេះ ក្រសួងបានចាត់វិ ធានកា រហើយ ដោយខណៈ ពេ លនេះ ខាងមន្ត្រីពាក់ព័ន្ធកំពុងតាម ដានស្រាវជ្រាវទាក់ទង ទៅនឹងព័ ត៌មានសង្ឃនេះ ដែលពុំទាន់ ដឹងថា គង់ នៅវត្តណានោះទេ។
ក្រសួងធម្មការ និងសាសនាមិនទាន់បញ្ជាក់ថា ព្រះសង្ឃមួយអង្គនេះគង់នៅវត្តណានៅ ឡើយទេ ប៉ុន្តែក្រសួងបានចាត់វិធានការហើយពាក់ព័ន្ធនឹងរឿងនេះអ្នកនាំពាក្យដដែលបានបន្ថែមថា ក្នុងករណីនេះដែរគណៈសង្ឃគឺជាអ្នកវិនិច្ឆ័យទៅលើការប្រណិប័តន៍ ធម៌វិន័យព្រះពុទ្ធសាសនាដូច្នេះបើសិនជាខាងគណៈសង្ឃមើលឃើញចំណុចដែលសម្តែងឬក៏សម្ញែងរបស់ភិក្ខុសង្ឃមួយអង្គនេះធ្វើឲ្យប៉ះពាល់ដល់សិក្ខាបទកន្លែងណា ខាងគណៈសង្ឃនឹងវិនិច្ឆ័យទៅតាម កម្រិតនៃទោស
ប្រសាសន៍របស់លោក សេង សុមុនី៖ សូមបញ្ជាក់ផងដែរថា ការដែលប្រជាពលរដ្ឋចាប់អារម្មណ៍ទៅលើព្រះសង្ឃមួយអង្គនេះបន្ទាប់ពីលោក បានបង្ហោះរូបភាពជាមួយសម្រស់ធម្មជាតិទឹកជ្រោះជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកនាសប្តាហ៍កន្លងទៅ
ទោះយ៉ាងណា ចំពោះចំណាត់កា ររបស់ក្រសួង ទៅលើសង្ឃអង្គនេះ ឃើញថាមាន បងប្អូនអ្នកប្រើប្រាស់ បណ្តាញសង្គមជាច្រើន ហាក់បង្ហាញការមិ នពេញចិត្តនោះទេ ដោយពួកគេ បានលើ កឡើងថា៖ «គ្រាន់តែ ចឹងសោះ លោកខ្លះលេង Tik Tuk ម៉េចក៏មិនចា ប់ផង»។ អ្នកខ្លះក៏បាន ចោទសួរ ទាំងហួសចិត្ត បែបនេះថា៖ បង្ហាញសាច់ដុំ? ឈរមាត់ត្រពាំងទូលស្លឹកឈូកមើ លទេស ភាពសោះ ចាត់វិ ធាន ការដែរ? រកយល់មិនឃើញ!។
ពាក់ព័ន្ធរឿងនេះផងដែរ គេក៏បា នលើកឡើងថា បើក្រសួងចាត់ វិធានកា រទៅ លើសង្ឃបង្ហាញម៉ូដខាងលើនេះ សូមកុំលម្អៀងណា៎ ត្រូវតែចា ត់វិធានការ ទៅលើ លោកសង្ឃបង្អួតលុយ ជាសាធារ ណៈនេះ ផងដែរ ព្រោះទទួលការរិះគន់ ដូចគ្នា។
សូមទស្សនារូបភាពខាងក្រោមនេះ