ជាការពិតទេ? ស្ងាត់ៗ កញ្ញា គៀត សុវណ្ណាឡាង កំពុងពពោះ?

ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្ម Pleng Record ជាម្ចាស់បទ “ល្ងង់ៗទើបមិនឈឺចាប់” ដែលគេស្គាល់ថាជាតារាចម្រៀងមានសម្លេងផ្អែមបែបមនោសញ្ចាតនា និងជាដៃគូយ៉ាងស្និទ្ធិស្នាលជាមួយនឹងលោក លឹម ជាឡាយ។

ក្រោយស្ងាត់ពីវិស័យសិល្បៈមួយរយៈ ថ្មីៗនេះកញ្ញា គៀត សុវណ្ណាឡាង បានបង្ហោះរួបមួយសន្លឹកដែលកំពុងពពោះ ជាមួយនឹងចំណងជើងថា “អូនកូនមួយបាត់” នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗនោះផងដែរ កញ្ញា គៀត សុវណ្ណាឡាង ក៏បានឆ្លើយតបទៅអ្នកគាំទ្រវិញថា គ្រាន់តែជាឈុតឆាកដែលនាងបានថតនៅក្នុងកម្មវិធីតោះសើច របស់បុស្តិ៍ MYTV តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ទោះបីជា កញ្ញា គៀត សុវណ្ណាឡាង ស្ងាត់វិស័យចម្រៀងក៏ពិតមែន ប៉ុន្តែនាងតែងតែលេចមុខសម្តែងក្នុងខ្សែភាពយន្តល្បីៗជាច្រើនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment