ស្ទាយ៍លេងខ្លួន បែបស្រ្តីពរពោះ របស់តូតា ថាមិនទាក់ភ្នែកមិនបាន

ភ្នំពេញ៖ ជារឿងមួយដ៏ចាប់អារម្មណ៍មួយ ពីតារាសម្តែងស្រី អ្នកនាង ម៉ាក សែនសូនីតា ហៅតូតា ដែលបង្ហាញរូបថតពរពោះ ខណៈលាក់តាំងឡើងជិត រហូតទាល់តែពោះធំខ្លាំង បានទម្លាយទៅវិញ ព្រោះថា កន្លងមក តារាភាគច្រើន តែងតែបង្ហាញ តាំងពីមានដំបូងមកម្ល៉េះ។

ក្នុងនោះដែរ មួយរយៈចុងក្រោយនេះ តូតា ត្រូវបានស្វាមី ថ្នមខ្លួនយ៉ាងខ្លាំង មិនឲ្យធ្វើការធ្ងន់នោះទេ គឺនាំតែនាង ដើរលេងកម្សាន្ត តាមទីជិតទីឆ្ងាយ លំហែខួរក្បាលជាមួយគ្នា ដើម្បីឲ្យកូនក្នុងពោះ មានតែស្នាមញញឹម និងមានសុខភាព​រឹងមាំល្អ ខណៈអ្នកម្តាយ មានតែរឿងសប្បាយចិត្ត។

ជាពិសេស បើងាកមើលពីស្ទាយ៍តែងខ្លួនរបស់ តារាស្រីរូបនេះ នៅតែទាន់សម័យ បើទោះបីជា ពរពោះក៏ដោយ ព្រោះនាងនៅតែ អាចលេងខ្លួនបាន តាមស្រ្តីមានទម្ងន់ យ៉ាងស្រស់ស្អាតដដែល ហើយមុខមាត់របស់នាង ក៏មិនបានផ្លាស់ប្តូរ ឬប្រែប្រួលរូបរាងនោះដែរ គឺនៅតែ មានការទាក់ទាញដដែល។

ដូច្នេះសុភាពនារីៗ ដែលកំពុងតែពរពោះ អាចមើលស្ទាយ៍ លើការស្លៀកពាក់ តាមតូតាបានផងដែរ ព្រោះថា ស្រស់ស្អាត និងសាកសមខ្លាំងណាស់ ក្នុងអំឡុងពេលមានផ្ទៃពោះបែបនេះ សុទ្ធតែជាឈុតរលុងៗ មិនតឹងណែន ពិបាកដកដង្ហើមនោះទេ៕

កុំភ្លេចទស្សនារូបភាពខាងក្រោមនេះ៖

Related posts

Leave a Comment