ភ្នំពេញ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ អ្នកនាង ខាត់ សុឃីម បានជួបទុក្ខដ៏សែនក្រៀមក្រំជាទីបំផុត ព្រោះតែលោកឪពុកជាទីស្រលាញ់របស់ខ្លួន លោកតា ខាត់ លាវ បានទទួលមរណភាព ដោយសារតែជំងឺប៉ុន្ដែកូនចៅមិនបានដឹងមុនឡើយ
ព្រោះគាត់សំរាន្ដហើយ លុះដល់ព្រឹកឡើងទើបដឹងថាគាត់ ស្លា ប់ តែម្ដង ក្រោយមកមិនទាន់បានប៉ុន្មានផងស្រាប់តែម្តាយក៌ឈឺ នៅឯ មន្ទីពេទ្យទៀត ក្នុងនោះផងដែរអ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរកាន់តែក្ដុកក្ដួល ថា ៖
«ពេលខ្លះយើងមិនបញ្ចេញអោយគេឃើញមិនប្រាកដថាយើងមិនចេះយំ មិនចេះឈឺចាប់នោះទេ គ្រាន់តែយើងប្រើភាពរឹងមាំរបស់យើងមកបិទបាំងភាពទន់ជ្រាយរបស់យើង អ្នកណាដែលថាមិនចេះយំ? អ្នកណាដែលថាមិនចេះឈឺចាប់? អ្នកណាដែលថាមិនទន់ជ្រាយ?»។
ភរិយាលោក ផាណូ បានបន្តបន្ថែមក្នុងសម្ដីខាំមាត់សង្កត់ចិត្តថា៖«ខ្ញុំឈឺណាស់ប៉ុន្តែខ្ញុំអាចរឹងមាំដើម្បី គ្រួសារ និងមនុស្សដែលស្រលាញ់ខ្ញុំ ពួកគេមិនចង់ឃើញយើងយំទេ ឃើញយើងឈឺចាប់ពួកគេក៏ឈឺចាប់ចឹងហើយខ្ញុំអាចធ្វើអ្វីបានក្រៅពីសម្តែងអ្វីដែលសប្បាយអោយពួកគេសប្បាយ»។ ក្រោយឃើញដូច្នោះក៏មាននូវមតិជាច្រើនបានខមិនលើកទឹកចិត្តផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ