លោកជំទាវ ដេត ម៉ាលីណា ភរិយាឧកញ៉ា ឌួង ឆាយ ផាត់មុខស្រាលៗ សុភាពៗ តែស្រស់ស្អាតខ្លាំង

កន្លងមកមហាជនតែងតែលើកឡើងសរសើរពីលោកជំទាវ ដេត ម៉ាលីណា ឧត្តមភរិយារបស់ឧកញ៉ា ឌួង ឆាយ មិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតលេចធ្លោ ចរិយាថ្លៃថ្លូរសមសួនជួយលើកកិត្តិយសស្វាមីប៉ុណ្ណោះទេ លោកជំទាវក៏មានឆ្លៀវឆ្លាត ជួយជ្រោមជ្រែងមុខជំនួញរបស់ស្វាមីឱ្យកាន់តែរីកដុះដាលផងដែរ ។

ថ្មីៗនេះ លោកជំទាវ ដេត ម៉ាលីណា បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កោតសសើរពីរូបសម្រស់របស់លោកជំទាវសាជាថ្មី បន្ទាប់ពីលោកជំទាវបង្ហោះរូបថតជាច្រើនសន្លឹកនៅលើហ្វេសប៊ុកផេក ដោយប្ដូរស្ទីលផាត់មុខថ្មីមកជាបែបស្រាលៗ ទម្លាក់សក់បែបសុភាពសាមញ្ញ សម្លៀកបំពាក់ក៏ទាន់សម័យសមសួនជាអ្នកម៉ាក់របស់កូនទាំង ៣ ទឹកមុខមានស្នាមញញឹមស្រស់ស្រទន់បែបនារីខ្មែរថ្លៃថ្នូរ ។

ក្រៅពីបង្ហាញសម្រស់ថ្មីគួរជាទីចាប់អារម្មណ៍ដល់មហាជន លោកជំទាវ ក៏បានប្រលយសារដាស់តឿនស្មារតីសុភាពស្រ្តីគ្រប់រូបទៀតថា «មនុស្សស្រីអាយុច្រើន ឬតិច នៅលីវ ឬមានគ្រួសារ មានកូនហើយរវល់ការងារក្រៅផ្ទះ និងក្នុងផ្ទះយ៉ាងណា ក៏កុំភ្លេចស្រឡាញ់ខ្លួនឯង គឺមិនត្រូវភ្លេចពេលវេលាធ្វើឱ្យខ្លួនឯងសប្បាយចិត្ត និងជាពិសេសត្រូវស្អាតគ្រប់ពេល រក្សាសម្រស់អ្នកឱ្យស្អាតពីក្បាលដល់ចុងជើង គឺជាសេចក្ដីសុខរបស់នារីគ្រប់គ្នា ចង់ស្អាតដើម្បីខ្លួនអ្នក មិនមែនស្អាតដើម្បីនរណាគេទេ» ៕

Related posts

Leave a Comment