ខេម ចូលទ្រនំថ្មីភ្លាម ចាយលុយផលិតបទថ្មីៗជាច្រើន ហើយជិះសុទ្ធតែឧទ្ធម្ភាគចក្រទៅថតទៀត

ជាងមួយសប្តាហ៍មកហើយ ដែលតារាចម្រៀង ខេម បានឲ្យមហាជន និង អ្នកគាំទ្របានដឹងពីទ្រនំថ្មីគឺផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត់ត្រា ដែលលោកបានផ្លាស់ទៅក្រោយពីចាកចេញពីផលិតកម្មថោនយ៉ាងស្ងប់ស្ងាត់ ។ នៅក្នុងនោះដែរ តារាចម្រៀងរូបនេះបានសម្រុកចេញនូវបទចម្រៀងថ្មីជាបន្តបន្ទាប់ ជាពិសេសថែមទាំងបានផលិត MV រួចជាស្រេចដែលនឹងត្រៀមចេញក្នុងពេលឆាប់ៗ

មុននឹងបង្ហាញជាផ្លូវការក្នុងការចូលទ្រនំថ្មី ខេម បានថតនូវ MV បទចម្រៀងបែប Action ដោយបានចំណាយទុនដល់ទៅជាង ៣ ម៉ឺនដុល្លារ រហូតធ្វើឲ្យមហាជនទន្ទឹងរង់ចាំទស្សនា MV ផងដែរ ។ ថ្មីៗនេះ ខេម បានធ្វើឲ្យមហាជនលាន់មាត់សាជាថ្មីម្តងទៀតហើយ ក៏ព្រោះតែរូបភាពនៃការធ្វើដំណើរទៅថត MV ថ្មីរបស់លោកជាមួយនឹង តន់ ចន្ទសីម៉ា ទៅកាន់តំបន់ «ខ្នងផ្សារ» ដែលបង្ហាញដោយលោក យឹម​ តាស្រង់ អ្នកគ្រប់គ្រងទូទៅ និង អ្នកនិពន្ធក្នុងផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត់ត្រា ឃើញថាជិះសុទ្ធតែឧទ្ធម្ភាគចក្រ

នៅក្នុងនោះដែរ គេបានដឹងថាការចំណាយម្តងក្នុងការធ្វើដំណើរតែបន្តិចលើឧទ្ធម្ភាគចក្រទៅកាន់ «ខ្នងផ្សារ» ដល់ទៅខ្ទង់ពាន់ដុល្លារទៅហើយ ចុះទម្រាំតែត្រូវរង់ចាំការថតរហូតដល់ចប់ និង ការដឹកជញ្ជូនក្រុមការងារ និង ឧបករណ៍ផ្សេងទៀតនោះ តើត្រូវចំណាយច្រើនយ៉ាងណា? ដោយក្នុងនោះ បានធ្វើឲ្យមហាជន និង អ្នកគាំទ្រលាន់មាត់ថា «គ្រាន់តែចូលវឹប ផលិតកម្មហ្គាឡាក់ស៊ី ហ៊ានចំណាយទុនច្រើនដល់ម្លឹងលើតារាចម្រៀងរូបនេះ!»

Related posts

Leave a Comment